ជម្ងឺ Covid-១៩ ពិតជាបញ្ហាដ៍ឈឺក្បាលវិលមុខចំពោះសេដ្ឋកិច្ចព្រោះថាសកម្មភាពអាជីវកម្មត្រូវបានបង្អាក់លែងដំណើរការ ហើយប៉ះពាល់យ៉ាងខ្លាំងដល់ការខាតបង់សេដ្ឋកិច្ចជាសកល។ ក្នុងស្ថានភាពបែបនេះក្នុងពេលដែលប្រជាជនលែងចេញពីផ្ទះទៅក្រៅ លែងមានការជួបជុំគ្នា និងលែងមានការណាត់ជួបប្រឹក្សានៃការលក់ផ្សព្វផ្សាយផលិតផលនិងសេវាកម្មផ្សេងៗ តើគួរធ្វើទីផ្សារបែបណាទៅទើបមានប្រសិទ្ធភាពដល់ការផ្សព្វផ្សាយរបស់អ្នកកុំឱ្យអាជីវកម្មរបស់លោកអ្នករាំងស្ទះគ្មានអតិថិជនបន្តគាំទ្រឬទិញផលិតផលឬសេវាកម្មរបស់លោកអ្នក?

ជម្រើសដ៍ល្អបំផុតដែលអ្នកគួរដឹងគឺការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញជាជម្រើសល្អបំផុតក្នុងការធ្វើទីផ្សារអាជីវកម្មរបស់លោកអ្នក។ ខណៈដែលមនុស្សមួយចំនួនធំបន្តការរស់នៅដាច់ដោយឡែក គ្មានការជួបជុំជាសាធារណៈគឺពួកគេតែងតែចំណាយពេលមួយភាគធំជាមួយនឹងបច្ចេកវិទ្យាដូចជាការមើលទូរទស្សន៍ ប្រើប្រាស់អ៊ិនធើណែតជាមួយនឹងបណ្ដាញសង្គម និងការធ្វើការជាមួយនឹងទូរស័ព្ទនិងកុំព្យូទ័រជាដើម។ ចំណុចនេះហើយដែលអ្នកគួរតែដឹងថាផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនឹងធ្វើឱ្យមាតិកាផ្សព្វផ្សាយរបស់អ្នកមានអន្តរកម្មជាមួយនឹងអតិថិជនគោលដៅច្រើន។

ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពសម្រាប់អ្នកដើម្បីរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកនិងបង្កើនការនាំមុខ (lead generation and conversation) ក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងនេះ។ ខណ់ដែលព្រឹត្តិការណ៍តាមសាធារណៈមានដូចជាការប្រគុំតន្រ្តី ត្រូវអាក់ខានគឺវាជាពេលដ៏សំខាន់ក្នុងការបង្វែរការយកចិត្តទុកដាក់របស់អ្នកទៅមាតិកាឌីជីថលម្ដង។ ការផ្សព្វផ្សាយតាមរយះប្រព័ន្ធអ៊ីនធើរណែតអាចឱ្យមាតិការផ្សព្វផ្សាយរបស់អ្នកត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ទស្សនិកជនតាមអ៊ិនធើណែតដែលជាមធ្យោបាយដ៏សំខាន់មួយដែលអាជីវកម្មរបស់អ្នកអាចរក្សានិងភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជនរបស់អ្នក។

ម្យ៉ាងវិញទៀតចំនួនមនុស្សធ្វើដំណើរតាមផ្លូវគឺមានការថយចុះជាងមុន។ ដូចនេះការដាក់ផ្សាយផ្ទាំងបដាពាណិជ្ជកម្មរបស់អ្នកតាមផ្ទាំង slide ឬ billboard តាមសាធារណគឺគ្មានប្រសិទ្ធភាពដូចមុនទេ។ ប៉ុន្តែបើអ្នកងាកមកប្រើប្រាស់បណ្ដាញសង្គមទំនាក់ទំនងរបស់អ្នកដូចជាផេកហ្វេសប៊ុក វេបសាយជាដើមគឺវាប្រសើរជាងខណៈដែលមាមនុស្សជាច្រើនកំពុងចំណាយពេលវេលាច្រើនជាងមុនជាមួយនឹងបច្ចេកវិទ្យា។

ដោយ៖ នឿន វណ្ណៈ