យោង​តាម​ទិន្នន័យ​ពី​ស្ថាប័នស្រាវជ្រាវ  CB Insights បាន​បង្ហាញ​ថា​មាន​ startup ច្រើន​ជាង ២៦០ Startup នៅទូទាំង​ពិភព​លោក។ ក្រលែក​ទៅ​មើលប្រទេសសិង្ហ​បុរីដែល​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​ក៏​មាន​ចំនួន​ startup មិន​តិច​ដែល​កំពុ​ង​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ ក្នុង​នោះ​មាន​ startup ចំនួន​បី ដែលគួរ​ឲ្យ​ចាប់​អា​រម្មណ៍​និង​ដំណើរ​ការ​រីក​ចម្រើន​។

ចង់​ដឹង​ថា​មាន​អាជីវកម្ម​អ្វី​ខ្លះ ទៅ​តាម​ដាន​ក្នុង​ចំណុចបន្ទាប់​ខាង​ក្រោម៖

១) Grab៖ គឺ​ជា Tech startup ដែល​ផ្តល់​ជូន​អ្នក​ធ្វើ​ដំណើរ (អ្នក​ជិះ​តាក់​ស៊ី) ដឹក​ជញ្ជូន​ទំនិញ ដឹក​ជញ្ជូន​ម្ហូប​អាហារ​ តាម​រយៈ​ការប្រើ​ប្រាស់ app ។ Grab បាន​ធ្វើ​ប្រតិ​បត្តិការ​អាជីវកម្ម​នៅ​បណ្តា​ប្រទេស​ជិត​ខាង​ខ្លួន​ ក៏​ដូចជា​ប្រទេស​ដែល​នៅ​ឆ្ងាយពី​ខ្លួន​មួយ​ចំនួន​ដូចជា ម៉ាលេស៊ី ឥណ្ឌូ​នេស៊ី ហ្វីលីពីន វៀត​ណាម ថៃ មី​យ៉ាន់​ម៉ា និង​កម្ពុជា។ នៅ​ខែ មីនា​ ឆ្នាំ ២០១៨ តម្លៃ​ក្រុម​ហ៊ុន​ Grab មាន​ចំនួន ៦ពាន់​លាន​ដុល្លា​រ​អា​មេរិច ដែល​កាល​ពី​ឆ្នាំ ២០១៤ លោកអាន់​តូ​នី តាន់ ​ (Anthony Tan) បាន​ថ្លែង​ថា​ក្រុម​ហ៊ុ​ន​នឹង​ពិចារណា​ធ្វើ IPO (ដាក់លក់ភាគ​ហ៊ុន​របស់​ខ្លួន​ក្នុង​ផ្សារ​ដំបូង​​) នៅ​ពេល​ដែល​មាន​ចំនួន​អ្នក​កក់​សេវាកម្ម (booking for ride) កើន​ដល់ ២លាន​ក្នុង​មួយ​ថ្ងៃ។ ​ហើយ​បន្ទាប់មក​ក៏មាន​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុម​ហ៊ុន ​Grab និង​ក្រុម​ហ៊ុន Uber។

២) Lazada៖ ជាក្រុម​ហ៊ុនពាណិជ្ជកម្ម​អេឡិច​ត្រូ​និច​មួយ​នៅអាស៊ី​អាគ្នេយ៍ដែល​ផ្តល់​សេវាកម្ម​ក្នុង​ ៦​ប្រទេសមាន​ដូចជា ឥណ្ឌូ​នេស៊ី ម៉ាលេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀត​ណាម។ បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ និងគាំ​ទ្រដោយ Berlin-based Rocket Internet បាន​បង្កើន​ទុន​ប្រមាណ ៦៤៧លាន​ដុល្លា​អាមេរិក​ ច្រើន​ជាង​ការ​វិនិយោគ​មួយ​ចំនួន​ពី​វិនិយោគិនដូចជា Tesco, Temasek Holdings, Summit Partners, JPMorgan Chase, Investment AB Kinnevik and Rocket Internet។ នៅ ​ខែ​មិថុនា​ Alibaba Group បាន​ប្រកាស​ថា​នឹង​វិនិយោគ​លើ​​អ្នក​លក់​រាយ​តាម​អន​ឡាញ​មួយ​នូវ​ទឹក​ប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារអាមេរិក ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​របស់​ក្រុម​ហ៊ុន Lazada កើន​ដល់​ ៣.១៥ពាន់​លាន​ដុល្លារអាមេរិក។​

៣) Sea Limited៖ ឈ្មោះ​ដើមគឺ Garena ជាក្រុម​ហ៊ុនផ្តល់​សេវាកម្ម​អ៊ីន​ធឺណេតដល់​អ្នក​ប្រើ​ប្រាស់ក្នុង​អាស៊ី។ បង្កើ​តឡើង​ក្នុង​ឆ្នាំ ២០០៩ នៅក្នុងប្រទេសសិង្ហ​បុរី​ដោយ​លោក Forrest Li ​ជា​ប្រធាន​និង​ជា​ CEO ដែលដំបូង​ក្រុម​ហ៊ុនចាប់​ផ្តើម​ឡើង​ក្នុង​ទម្រង់​ជាក្រុម​ហ៊ុនហ្គេមសម្រាប់​មនុស្ស​ទូទៅប្រើ ក៏​ដូច​ជា​ដោន​ឡូន​លេង​បាន​តាមអន​ឡាញ​​។  ក្នុង​ឆ្នាំ ២០១៤ តម្លៃ​ក្រុម​ហ៊ុន Garena មាន​ចំនួន​ ១​ពាន់​លាន​ដុល្លារ ក្រោយ​មក​ក៏​មានការ​វិនិ​យោគពី Ontario Teachers Pension Plan ក្នុង​ ខែ​មីនា ​ឆ្នាំ ២០១៥​មក តម្លៃ​ក្រុម​ហ៊ុន​បាន​កើន​ដល់ ២.៥ពាន់​លាន​ដុល្លារ ហើយ​មក​ដល់​ខែ ឧសភា ២០១៧ Garena បាន​ប្តូ​រយី​ហោ​របស់​ខ្លួន​ទៅ​ជា Sea Ltd,៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Nidhi Singh