ហេតុអ្វីអ្នកគួរងាកមកធ្វើទីផ្សារតាម Facebook? ហើយគួរធ្វើបែបណាដើម្បីបុករុញការលក់អ្នកឱ្យមានប្រសិទ្ធភាពខ្ពស់?
អាជីវកម្មអនឡាញគឺជាអាជីវកម្មដែលកំពុងមានសន្ទុះរីកមុខរីកមាត់យ៉ាងខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មកទល់ពេលនេះការធ្វើទីផ្សារតាមបណ្ដាញសង្គម Facebook កំពុងមានប្រជាប្រិយភាពជាខ្លាំង។ ម្យ៉ាងទៀតវេទិកា Facebook ក៍កំពុងក្លាយជាវេទិកាធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
បើយោងតាមទន្និន័យចុងក្រោយនៃទំព័រ Hootsuite និង We Are Social ដែលបានចុះផ្សាយនៅខែ មករា ឆ្នាំ ២០២០ នេះបានបង្ហាញឱ្យឃើញថាមានគណនីសកម្មប្រើប្រាស់បណ្ដាញសង្គមក្នុងប្រទេសកម្ពុជាដល់ទៅជាង ៩.៧ លានគណនីដែលលើសពីចំនួនពាក់កណ្ដាលនៃចំនួនប្រជាជនសរុបក្នុងប្រទេសកម្ពុជា។ ចំនួននេះមានការកើនឡើងជាង ១៧ ភាគរយបើធៀបទៅនឹងខែ មេសា ឆ្នាំ ២០១៩ ។ ហើយក្នុងចំនូនអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះគឺមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាង ៩.២ លាននាក់ដែលមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះតាមរយះទូរស័ព្ទជាង ៩៩.៦ ភាគរយ។
តាមតួរលេខនេះបានឱ្យកោតសម្គាល់ឃើញថាបណ្ដាញសង្គម Facebook កំពុងមានសក្ដានុពលខ្លាំងក្នុងការជួយជម្រុញអាជីវកម្មអនឡាញអ្នកបានបើសិនជាអ្នកមានយុទ្ធសាស្ត្រនិងផែនការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ ការរីកចម្រើននៃបច្ចេកវិទ្យា Facebook គឺកំពុងតែបង្កើនភាពងាយស្រួលដល់ការលក់របស់អ្នកលើវេទិកាអនឡាញនេះព្រោះសព្វថ្ងៃនេះ Facebook កំពុងតែខិតខំដោះស្រាយបញ្ហាមួយចំនួនដែលអ្នកមានអាជីវកម្មទាំងខ្នាតតូចនិងមធ្យមអាចទទួលបានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មអនឡាញលើបណ្ដាញសង្គមមួយនេះ។ ដោយមានមនុស្សជាច្រើនប្រើប្រាស់បណ្ដាញមួយនេះ គឺមួយភាគធំនៃអតិថិជនគោលដៅរបស់អ្នកកំពុងតែស្ថិតនៅលើវេទិកាបណ្ដាញសង្គមមួយនេះ។
ជាពិសេសនោះបើសិនជាអ្នកទើបនឹងបង្កើតអាជីវកម្មតាមអនឡាញលើ Facebook ថ្មីថ្មោងហើយមានការស្ទាក់ស្ទើរមិនដឹងចាប់ផ្ដើមរៀបចំនិងគ្រប់គ្រងផេកអាជីវកម្មបែបណាទើបអាចទាញអន្តរកម្មពីអតិថិជនគៅលដៅរបស់អ្នកឱ្យមានសកម្មភាពច្រើនលើផេកអ្នកនោះ គឺអ្នកគួរតែស្វែងរកភ្នាក់ងារគ្រប់គ្រងផេក Facebook ដែលមានបទពិសោធន៍ច្រើនឆ្នាំលើការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលក្នុងការប្រឹក្សាយោបល់ឬទិញសេវាកម្មគ្រប់គ្រងផេកដើម្បីបង្កើនការលក់របស់អ្នកឱ្យទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។
ដូចនេះបើអ្នកមានចម្ងល់ឬចង់ស្វែងរកភ្នាក់ងារធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលដែលជួយជម្រុញការលក់របស់អ្នកឱ្យទទួលបានប្រសិទ្ធភាពខ្ពស់គឺ BizKhmer Media នឹងស្វាគមន៍ជានិច្ច។ BizKhmer Media គឺជាភ្នាក់ងារផ្ដល់នូវសេវាកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ស្របតាមគោលការណ៍នៃការធ្វើទីផ្សារ (Marketing) សម័យទំនើប និងផ្សារភ្ជាប់ជាមួយគោលការណ៍ បង្កើត ពង្រឹង និងពង្រីកម៉ាកយីហោ (Branding) ប្រកបដោយបទដ្ឋានច្បាស់លាស់។
បើអ្នកមានចម្ងល់ទាក់ទងនឹងសេវាកម្ម BizKhmer Media អ្នកអាចទាក់ទងតាមរយះលេខនេះបាន៖
015 224 299