អ្វីទៅជា SEO? ហេតុអ្វីម្ចាស់អាជីវកម្មអនឡាញគ្រប់គ្នាគួរស្វែងយល់ពីវា?
Google គឺបានក្លាយជាផ្នែកសំខាន់មួយនៃជីវិតរបស់យើងសព្វថ្ងៃ។ តើអ្នកធ្លាប់សួរនរណាម្នាក់ពីរឿងអ្វីមួយហើយគេឆ្លើយតបអ្នកវិញថា “Check Google ទៅ”? ទោះជាយើងសួរអ្វីក៏ដោយ Google តែងតែមានចម្លើយសម្រាប់អ្នកជានិច្ច។ តើអ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីបាន Google តែងតែមានចម្លើយទាំងនោះ? ចម្លើយគឺដោយសារ Google បំពាក់បច្ចេកទេស SEO ឬ Search Engine Optimization ។ តែ SEO ជាអ្វីទៅ?
SEO គឺជាការបង្កើនប្រសិទ្ធិភាពម៉ាស៊ីនស្វែងរកតាមបណ្ដាញអ៊ីនធើរណែតដែលជាដំណើរការនៃការបង្កើនគុណភាពនិងបរិមាណចរាចរលើគេហទំព័រដោយបង្កើនភាពមើលឃើញរបស់គេហទំព័រ។
ដូចនេះបើសិនជាអ្នកមានអាជីវកម្មតាមអនឡាញ អ្នកគួរតែប្រើប្រាស់ SEO ដើម្បីបង្កើនប្រសិទ្ធភាពនិងបរិមាណចរចរលើគេហទំព័រតាមបណ្ដាញអនឡាញឱ្យកាន់តែច្រើនព្រោះនេះជាវិធីសាស្ត្រដែលអាចជួយឱ្យការលក់របស់អ្នកបានទៅដល់អតិថិជនគោលដៅរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ វិធីសាស្ត្រអាចជួយឱ្យមានគេស្គាល់ពីអាជីវកម្មអ្នកកាន់តែច្រើនតាមរយះការលេចចេញព័ត៌មាននៃអាជីវកម្មរបស់អ្នកជារឿយៗរាល់មានការស្វែងរកតាម Google Search ពីអតិថិជនគោលដៅរបស់អ្នកដែលអាចទាញពួកគេឱ្យមកទិញផលិតផលឬសេវាកម្មរបស់អ្នក៕
ដោយ៖ នឿន វណ្ណៈ