៦ ដំណាក់កាលនៃដំណើរការអាជីវកម្ម Startup តើម្ចាស់អាជីវកម្មគួរធ្វើអ្វីខ្លះក្នុងដំណាក់កាលនីមួយៗ?
នៅក្នុងដំណើរការអាជីវកម្ម ឬនៅក្នុងបរិបទសេដ្ឋកិច្ចពិតណាស់ត្រូវមានវដ្តជីវិតរបស់វា។ វដ្តជីវិតនៃអាជីវកម្មនីមួយៗអាចនឹងមានដំណើរដើមទងខុសគ្នា។
អាជីវកម្មខ្លះអាចចាប់ផ្ដើម មានដំណើរការ មានការរីកចម្រើន ឬក្រោយមួយរយៈមកក៏មានការធ្លាក់ចុះ។ អាជីវកម្មមួយចំនួនដែលមានសំណាងល្អ ឬអាចរើបម្រាស់បម្រាស់និងបត់បែនទៅតាមស្ថានភាពសង្គម ក្រោយពេលដែលមានការធ្លាក់ចុះពួកគេអាចនឹងងើបរើបឡើងវិញបាន។ ប៉ុន្តែអាជីវកម្មមួយចំនួនប្រទេសទៀតគឺមិនអាចស្តារស្ថានការណ៍ឲ្យត្រឡប់មកស្ថានភាពល្អវិញបានទេ នឹងត្រូវប្រកាសក្ស័យធន។
Startup គឺជាអាជីវកម្មដែលបង្កើតឡើងថ្មី ហើយគេបានចាត់ទុកថាអាជីវកម្មប្រភេទនេះជាអាជីវកម្មមួយដែលមានគ្រោះថ្នាក់បំផុត ប្រសិនបើសហគ្រិនមិនមានចក្ខុវិស័យនិងយុទ្ធសាស្ត្រក្នុងការដឹកនាំអាជីវកម្មរបស់ខ្លួនឱ្យបានច្បាស់លាស់នោះ។ ខាងក្រោមនេះគឺជាដំណាក់កាលទាំង ៦ នៃដំណើរការអាជីវកម្មរបស់ Startup ហើយក៏មានបញ្ជាក់ផងដែរថា តើសហគ្រិនគួរធ្វើអ្វីខ្លះនៅក្នុងដំណាក់កាលនីមួយៗនេះ?
១) បង្កើតគំនិតនិងស្រាវជ្រាវ
ការបង្កើតគំនិតដើម្បីចាប់ផ្ដើមអាជីវកម្មមួយគឺជារឿងដែលចាំបាច់បំផុតសម្រាប់សហគ្រិន ព្រោះក្នុងនាមជាសហគ្រិនអ្នកត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ចេះសម្លឹងមើលពីបញ្ហា និងបង្កើតឱកាសចេញពីបញ្ហានោះ។ វាជារឿងដ៏ល្អប្រសើរមួយ ដែលសហគ្រិនអាចបង្កើតគំនិតអស្ចារ្យសម្រាប់ដំណើរការអាជីវកម្មមួយបាន ប៉ុន្តែអ្វីដែលសំខាន់គំរូដ៏អស្ចារ្យរបស់ពួកគេ អាចឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សនៅជុំវិញខ្លួនបានកម្រិតណា។ ក្នុងនេះវាចាំបាច់បំផុតហើយតម្រូវឲ្យសហគ្រិនធ្វើការស្រាវជ្រាវលើទីផ្សារ និងតម្រូវការរបស់សង្គម។ គំនិតជាសហគ្រិនត្រូវដឹងថាតើសង្គមកំពុងជួបប្រទះនូវបញ្ហាអ្វី ហើយថាខ្លួនអាចធ្វើអ្វីឬបង្កើតគំនិតអ្វីដើម្បីដោះស្រាយបញ្ហាទាំងអស់នោះបាន? ឱកាសក្នុងការចាប់យកអាជីវកម្មមួយ និងបង្កើតការអភិវឌ្ឍខ្លួនឯងឲ្យរីកចំរើនបាន វាអាស្រ័យលើអ្នកមានសមត្ថភាពក្នុងការស្រាវជ្រាវកម្រិតណា។
២) ការតាំងចិត្ត
នៅពេលដែលអ្នកអាចស្វែងរកនូវបញ្ហាដែលបានកើតមាននៅក្នុងសង្គម អ្នកមានគំនិត និងភាពឆ្លាតវៃគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ ប៉ុន្តែបើអ្នកខ្វះការតាំងចិត្តគំនិតដ៏អស្ចារ្យរបស់អ្នកនឹងក្លាយទៅជារឿងអាសារបង់។ មានអាជីវកម្ម Startup ច្រើនណាស់ដែលបានរងភាពបរាជ័យដោយសារខ្វះការតាំងចិត្តនេះ។ អ្នកមិនអាចគ្រាន់តែយកអ្វីទាំងអស់ដាក់ក្នុងក្តីស្រមៃ ហើយបណ្ដោយវាឲ្យរសាត់បាត់មួយថ្ងៃទៅមួយថ្ងៃនោះទេ។ ការតាំងចិត្តរបស់អ្នកវាផ្សារភ្ជាប់ទៅនឹងការបង្កើតគំរូ prototype អភិវឌ្ឍនូវដំណើរការ develop a process និងបង្កើតក្រុមការងារ។ បន្ថែមទៀតដោយការស្វែងរកដើមទុនសម្រាប់ទ្រទ្រង់អាជីវកម្មមួយនេះ ព្រោះអ្នកមិនអាចធ្វើការងារទាំងអស់ដោយគ្មានដើមទុនហិរញ្ញវត្ថុនោះទេ។
៣) ឈានជើងចូលទីផ្សារ និងបង្កើតភាពទាក់ទាញ
នេះគឺជាដំណាក់កាលដែលអ្នកត្រូវបង្ហាញផលិតផលឬសេវាកម្មរបស់អ្នកទៅដល់អតិថិជន ហើយវាក៏ជាពេលដែលអ្នកត្រូវចាប់យកអតិថិជនដំបូងរបស់ខ្លួនដែរ។ ដំណាក់កាលនេះវាមិនមែនជាដំណាក់កាលដែលអ្នកត្រូវរំពឹងទទួលបានចំណូលភ្លាមៗនោះទេ តែវាគឺជាដំណាក់កាលមួយដែលអ្នកត្រូវធ្វើឲ្យអតិថិជនស្គាល់កាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ទោះជាស្ថិតក្នុងដំណាក់កាលនិងក៏ដោយ ប៉ុន្តែការស្រាវជ្រាវនៅតែដើរតួយ៉ាងសំខាន់សម្រាប់អាជីវកម្មរបស់អ្នក ដើម្បីឲ្យអ្នកអាចបង្កើតអតិថិជនបន្ថែមទៀត។
៤) ការកែលម្អ និងចម្រាញ់
ឆ្លងផុតដំណាក់កាលទី ៣ គឺត្រូវឈានចូលដល់ដំណាក់កាលមួយទៀតបន្ទាប់ពីអ្នកទទួលអតិថិជននៅក្នុងដៃកាន់តែច្រើន ហើយកាន់តែមានអ្នកស្គាល់ពីផលិតផលឬសេវាកម្មរបស់អ្នកច្រើនជាងមុន។ ក្នុងដំណាក់កាលនេះគឺជាពេលវេលាដែលអ្នកត្រូវការការផ្ដល់មតិយោបល់ត្រឡប់ពីអតិថិជន អ្នកផ្គត់ផ្គង់ អ្នកអភិវឌ្ឍន៍ ដើម្បីធ្វើការកែលម្អគុណភាពផលិតផលឬសេវាកម្មរបស់អ្នក និងជាការចម្រេញជ្រើសរើសយកអ្វីដែលល្អដើម្បីបម្រើជូនអតិថិជន។ នៅក្នុងដំណាក់កាលមួយនេះអ្នកត្រូវប្រើសំខាន់ទៅលើសំណួរសំខាន់ពីរគឺ៖
ក) តើអ្នកនឹងធ្វើការពង្រឹងអាជីវកម្មរបស់អ្នកឲ្យប្រសើរឡើងដោយវិធីណាដើម្បីផ្ដល់ជូនអតិថិជន?
ខ) តើបទពិសោធន៍ដែលអតិថិជនទទួលបានពីការប្រើប្រាស់ផលឬសេវាកម្មរបស់អ្នកដូចម្ដេចដែរ?
ការព្យាយាមកែលម្អគុណភាពផលិតផលឬសេវាកម្មរបស់អ្នក វាបានបង្ហាញពីភាពទទួលខុសត្រូវក្នុងនាមជាម្ចាស់អាជីវកម្មដើម្បីផ្តល់ជូនអតិថិជន។
៥) Scaling
ឈានចូលដល់ដំណាក់កាល scaling គឺជាដំណាក់កាលមួយដែលបង្ហាញពីភាពរីកចម្រើនរបស់ startup ដោយផ្អែកទៅលើ customer base។ វាអាចចំណាយពេលប្រមាណជា ២ ទៅ ៣ ឆ្នាំដើម្បីឲ្យ Startup មួយអាចឈានមកដល់ដំណាក់កាលមួយនេះ ព្រោះអ្នកត្រូវការពេលវេលាដើម្បីបង្កើតនូវបទពិសោធន៍សម្រាប់អាជីវកម្ម និងធ្វើការផ្លាស់ប្ដូរតាមបរិបទសង្គមឱ្យបានលឿនបំផុតដើម្បីអាចយកឈ្នះឧបសគ្គនានាបាន។ នៅក្នុងដំណាក់កាល Scaling Startup ត្រូវបង្កើនប្រសិទ្ធភាពក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារដើម្បីជំរុញការផ្សព្វផ្សាយ និងការលក់របស់ខ្លួនឲ្យបានកាន់តែច្រើន។ វាក៏ជាពេលវេលាដែលអ្នកត្រូវធ្វើការពង្រឹងនូវរចនាសម្ព័ន្ធបុគ្គលិកដើម្បីគាំទ្រដំណើរការការងារសម្រាប់អាជីវកម្មមួយនេះ ព្រោះធនធានមនុស្សគឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការរៀនសង្គ្រាមអាជីវកម្មរបស់អ្នកអោយទទួលបានភាពរីកចម្រើន។ដំណាក់កាល Scaling វាក៏ទាមទារបន្ថែមនូវសមត្ថភាពនិងគំនិតបទបានឆាប់រហ័សរបស់សហគ្រិន ព្រោះពេលវេលាបែបនេះអ្នកមិនអាចដើរតាមផ្លូវចាស់ហើយរំពឹងនូវលទ្ធផលថ្មីនោះទេ។
៦) ដំណាក់កាលជោគជ័យ
វាគឺជាពេលវេលាមួយដែលអ្នកត្រូវធ្វើការអបអរសាទរទៅដល់ដំណើរការអាជីវកម្មរបស់អ្នក ព្រោះអ្នកនឹងមិនមែនស្ថិតនៅក្នុងស្ថានភាពជា Startup ទៀតនោះទេ អ្នកបានវិវត្តន៍ខ្លួនទៅជាសហគ្រាសមួយរួចហើយ។ ដើម្បីឈានដល់ដំណាក់កាលនេះអ្នកត្រូវឆ្លងឲ្យផុតរយៈពេលយ៉ាងតិច ៣ ទៅ ៤ឆ្នាំ ហើយអ្នកក៏ត្រូវទ្រាំទ្រជាមួយនឹងព្យុះភ្លៀង រួមទាំងការរងរបួសយ៉ាងច្រើនរាប់មិនអស់។ មកដល់ដំណាក់កាលនេះក្រុមហ៊ុនរបស់អ្នកអាចដែលមានតម្លៃខ្លួនខ្ពស់ វាគឺជាពេលវេលាដែលអ្នកត្រូវគិតគូរបន្ថែមទៀតនៅក្នុងការកសាងទំនុកចិត្តជាមួយអតិថិជនឲ្យកាន់តែរឹងមាំ រៀបចំយុទ្ធសាស្ត្រនៃការធ្វើផែនការឲ្យកាន់តែល្អប្រសើរ រួមជាមួយនឹងយុទ្ធសាស្ត្រនៃការអភិវឌ្ឍក្នុងដំណាក់កាលវែងឱ្យបានច្បាស់លាស់។
នៅមានចំនុចរួមសំខាន់ចំនួន ៣ ដែល Startup ត្រូវធ្វើនៅគ្រប់ដំណាក់កាលទាំង ៦ នៃដំណើរការអាជីវកម្មរបស់ខ្លួន
១) ការអត់ធ្មត់ឲ្យបានខ្ពស់បំផុត មាន Startup ច្រើនដែលបានដួលរលំ និងរងការបរាជ័យទៅវិញព្រោះមិនអាចទ្រាំទ្រទៅណាស្ថានភាពលំបាកបាន។ ព្រោះក្នុងនាមជា Startup អ្នកនឹងប្រឈមជាមួយបញ្ហាសព្វគ្រប់បែបយ៉ាង ភាពបរាជ័យខ្ញុំព្យាយាមចូលមកក្បែរខ្លួនអ្នកជានិច្ច។
២) កុំព្យាយាមប្រៀបធៀបនូវការរីកចម្រើនរបស់អ្នកទៅនឹងអាជីវកម្មដទៃទៀត តើអ្នកគួរតែរៀនពីកំហុសរបស់អ្នកដទៃដើម្បីការរបស់ខ្លួននៅធ្វើជាមេរៀនដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនវិញ។
៣) ត្រូវចាត់ទុកអតិថិជនជាចំណុចគោលមួយ នៅជាកម្លាំងចិត្តដើម្បីឲ្យអ្នកបន្តកិច្ចការងាររបស់អ្នក ត្រូវចាំថាជីវិតអាជីវកម្មរបស់អ្នកមិនអាចបន្តរៀនបានទេប្រសិនបើគ្មានការគាំទ្រពីអតិថិជន៕
ដោយ៖ យ៉ាយ៉ា