កំហុសមួយនេះរបស់ Facebook ធ្វើឱ្យក្រុមហ៊ុនយក្យជាច្រើនបានបង្អាក់ការចំណាយលុយលើ ads លើបណ្ដាញសង្គមយក្យនេះក្នុងពេលនេះ
ថ្មីៗនេះក្រុមហ៊ុន Facebook បានក្លាយជាក្រុមហ៊ុនដែលកំពុងមានក្រុមហ៊ុនធំៗជាច្រើនបានធ្វើការរិះគន់ទៅលើទង្វើរបស់ក្រុមហ៊ុន Facebook ដែលមិនបានមានវិធានការនិងចំណាត់ការលើផុសទាំងឡាយដែលពាក់ព័ន្ធនឹងការបង្ហាញទង្វើហិង្សានិងការរើសអើងលើពណ៌សម្បុរជាតិសាសន៍។ មានក្រុមហ៊ុនជាច្រើនបានបង្ហាញការមិនពេញចិត្តលើទង្វើរបស់ក្រុមហ៊ុន Facebook នេះហើយបានចូលរួមបញ្ឈប់ការចំណាយលុយលើការធ្វើទីផ្សារតាមបណ្ដាញសង្គមយក្យមួយនេះព្រមទាំងបណ្ដាញសង្គមទាំងឡាយទៀតក្រោមកម្មសិទ្ធ Facebook រួមមាន Instagram ផងដែរ។
ខាងក្រោមនេះគឺជាបញ្ជីរាយឈ្មោះនៃក្រុមហ៊ុនទាំងឡាយដែលបានចូលរួមការតវ៉ាប្រឆាំងនេះ៖
• Starbucks Corp.
• Unilever Plc
• Coca-Cola Co.
• Honda Motor Co.
• Hershey Co.
• Diageo Plc
• PepsiCo
• Verizon Communications Inc.
• Levi Strauss & Co.
• Diamond Foundry Inc.
• Patagonia Inc.
• Ben & Jerry’s Homemade Inc.
• Viber
• The North Face
• REI
• Upwork Inc.
• Eileen Fisher Inc.
ប្រភព៖ Bloomberg
ដោយ៖ នឿន វណ្ណៈ