ធ្លាប់តែពេល post លើ Facebook ឬ boost post លើផេក Facebook ហើយឃើញមានទន្និន័យ Reach, Impressions និង Engagement ប៉ុន្តែមានដឹងថាទន្និន័យទាំងនេះមានន័យថាម៉េចហើយ Facebook គណនាទន្និន័យនេះរបៀបណាទេ?

Impressions
Impressions គឺជាតួរលេខនៃចំនួនដងដែលផ្ទាំងពាណិជ្ជកម្ម (ads) មួយលោតបង្ហាញលើ Facebook នៃអតិថិជនគោលដៅដែលបានកំណត់ក្នុង target audience។ មាត្រដ្ឋានមួយនេះគឺ Facebook គណនាដោយរាប់ពីចំនួនដងដែល ads លោតបង្ហាញដល់ target audience ក្នុងរយះពេលកំណត់ណាមួយ។

ឧទាហរណ៍៖ ប្រសិនបើ ads មួយនៅលើ News Feed ហើយមានអ្នកណាម្នាក់អូសចុះហើយបន្ទាបមកអូសត្រលបមកកាត់ផ្ទាំង ads ដដែរនោះវានឹងត្រូវរាប់ជាចំនួន ១ Impression ។ ហើយប្រសិនបើផ្ទាំង ads នោះលោតបង្ហាញដល់អ្នកណាម្នាក់ចំនួន ២ ដងក្នុងមួយថ្ងៃនោះវានឹងត្រូវរាប់បញ្ចូលជា ២ Impressions ។

Reach
Reach គឺជាចំនួនអ្នកបានមើលឃើញផ្ទាំង ads យ៉ាងតិចម្ដង។ Reach គឺវាខុសពី Impressions ត្រង់ថា Impressions អាចរាប់បញ្ចូលពីចំនួនច្រើនដងដែលមនុស្សម្នាក់ដដែរបានមើលឃើញផ្ទាំង ads លើ News Feed របស់គេ។ Reach គឺជាមាត្រដ្ឋានមួយដែលបង្ហាញប្រាប់ថា ads របស់អ្នកបានទៅដល់មនុស្សប៉ុន្មាននាក់។ Target audience របស់អ្នកអាចនឹងមិនចុចលើ ads របស់អ្នកប៉ុន្តែពួកគេអាចនឹងមានអន្តរកម្មជាមួយនឹងអាជីវកម្មអ្នកតាមរយះសកម្មភាពផ្សេងៗពេលដែលគេឃើញ ads នោះ។

Engagement
Engagement គឺជាចំនួនដងនៃអន្តរកម្មដែល target audience មានសកម្មភាពផ្សេងៗលើ ads នោះដូចជាចុច reaction, ចុចលើមើលផ្ទាំង ads, comments និង share ads នោះ។ នៅពេលដែល target audience របស់អ្នកឃើញផ្ទាំងដែលគេចាប់អារម្មណ៍គឺគេច្បាស់ជាមានអន្តរកម្មលើ ads នោះជាក់ជាមិនខាន៕

ដោយ៖ នឿន វណ្ណៈ