ការដឹកនាំអាជីវកម្មគឺប្រៀបបានដូចជាការដឹកនាំទ័ពទាំងមូលទៅច្បាំងលើសមរភូមិអញ្ជឹង។ ការធ្វើយុទ្ធសាស្ត្រនិងផែនការប្រយុទ្ធតទល់នឹងសត្រូវគឺត្រូវតែមានប្រសិទ្ធភាពខ្ពស់ដើម្បីផ្ដួលសត្រូវអ្នកបាន។ មិនខុសនឹងការធ្វើទីផ្សារនោះទេ ក្នុងស្ថានភាពដែលអាជីវកម្មអ្នកកំពុងជួបប្រទះការវាយលុកពីបញ្ហាជុំវិញ គឺអាជីវកម្មអ្នកច្បាស់ជារងផលប៉ះពាល់មួយចំនួនដែលបង្អាក់ដំណើរការរលូននៃសកម្មភាពលក់របស់អ្នក។

បច្ចុប្បន្ននេះ បញ្ហាធំដែលញ៉ាំញ៉ីដល់សេដ្ឋកិច្ចនិងដំណើរការអាជីវកម្មជាច្រើនជុំវិញពិភពលោកនោះគឺគ្រោះជម្ងឺរាតត្បាត Covid-19 ដែលបានធ្វើឱ្យអាជីវកម្មជាច្រើនត្រូវសម្រេចចិត្តផ្អាក់ដំណើរការមួយរយះ។ ប៉ុន្តែក្នុងនោះដែរ មានអាជីវកម្មជាច្រើនបានធ្វើការច្នៃអាជីវកម្មរបស់ពួកគេដើម្បីសម្របខ្លួនទៅតាមបម្រែបម្រួលសេដ្ឋកិច្ចនិងតម្រូវការអតិថិជនដែលជាមូលហេតុដែលអាចធ្វើឱ្យអាជីវកម្មពួកគេបន្តដំណើរការទៅមុខបានទោះបីជួបប្រទះបញ្ហាមួយចំនួនក៍ដោយ។ អ្វីដែលសំខាន់គឺការរៀបក្បួនសាស្ត្រនិងយុទ្ធសាស្ត្រថ្មីក្នុងការបុកលើការធ្វើទីផ្សារអាជីវកម្មអ្នកក្នុងពេលនេះដើម្បីបង្កើតគុណតម្លៃដល់អតិថជនអ្នកនិងបន្តលក់ដាច់។ 

តើយុទ្ធសាស្ត្រនិងក្បួនសាស្ត្រធ្វើទីផ្សារបែបណាដែលអាចដឹកនាំអាជីវកម្មអ្នកឱ្យបន្តដំណើរការទៅមុខ? ហើយអ្នកគួរកែច្នៃអាជីវកម្មអ្នកបែបណាដែលអាចសម្របខ្លួនជាមួយនឹងស្ថានភាពបែបនេះ?

ហេតុនេះហើយ BizKhmer Media បានលើកយកប្រធានបទមួយដែលស្ដីពី ‹‹ការធ្វើទីផ្សារបត់បែនក្នុងស្ថានភាពលំបាក›› ដែលបកស្រាយពីការរៀបចំការធ្វើទីផ្សារថ្មីក្នុងការបុករុញការធ្វើទីផ្សាររបស់អ្នកឱ្យមានប្រសិទ្ធភាពខ្ពស់និងបន្តលក់ដាច់ក្នុងគ្រាជំងឺកូវីដ ១៩ នេះ។ 
 

ប្រធានបទ៖

‹‹ការធ្វើទីផ្សារបត់បែនក្នុងស្ថានភាពលំបាក››

គោលបំណង៖

• យល់ដឹងពីផលប៉ះពាល់នៃបញ្ហាប្រឈម និងការបត់បែនការធ្វើទីផ្សារក្នុងកាលៈទេសៈលំបាក

• ស្វែងយល់ពីរបៀបធ្វើទីផ្សារដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងកំឡុងពេលនេះ

• គន្លឹះរៀបចំយុទ្ធសាស្ត្រថ្មីក្នុងការរក្សាចំណែកទីផ្សារនៃអាជីវកម្មអ្នកតាមរយះបុកលើការធ្វើទីផ្សារ

• របៀបនៃការបង្កើតគុណតម្លៃដល់អាជីវកម្មនិងអតិថិជនអ្នកក្នុងកំឡុងពេលនេះ

• បត់បែនឱ្យលឿន បង្កើនភាពរហ័សរហួស និងសកម្មជាងមុន

• អនុវត្តន៍ផ្ទាល់

ខ្លឹមសារសំខាន់៖

• តើការធ្វើទីផ្សារមានបម្រែបម្រួលអ្វីខ្លះក្នុងគ្រា Covid-19 នេះ?

• តើលក្ខខណ្ឌអ្វីខ្លះដែលអ្នកគួរបន្តការបុកធ្វើទីផ្សារខ្លាំងជាមុនខណៈដែលអាជីវកម្មអ្នកកំពុងជួបប្រទះការធ្លាក់ចុះ?

• តើអ្នកគួរបង្កើតនិងបង្កើនគុណតម្លៃដល់អតិថិជនដោយរបៀបណាក្នុងពេលនេះ?

• តើយុទ្ធសាស្ត្រនិងផែនការធ្វើទីផ្សារបែបណាទើបអាចជួយស្រោចស្រង់អាជីវកម្មអ្នកពីគ្រោះជំងឺ Covid-19 នេះ?

• តើអ្នកគួរច្នៃអាជីវកម្មអ្នកបែបណាដើម្បីអាចបត់បែនតាមតម្រូវការរបស់អតិថិជនអ្នកក្នុងស្ថានភាពបែបនេះ?

• បើអាជីវកម្មអ្នកកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ តើអ្នកគួរគ្រប់គ្រងការធ្វើទីផ្សាររបស់អ្នកបែបណា?

• ឧទាហរណ៍ និងការប្រឹក្សាជាក់ស្ដែង

• អនុវត្តន៍ជាក់ស្ដែង

នរណាគួរចូលរួមខ្លះ?

• អ្នកគ្រប់គ្រងអាជីវកម្មស្រាប់

• អ្នកចង់ធ្វើអាជីវកម្មផ្សេងៗ

• អ្នកចាប់ជំនាញទីផ្សារ (Marketing Officer)

នរណាគួរចូលរួមខ្លះ?

• តម្លៃសិក្សា៖ ៣៩ ដុល្លារ។ ចុះឈ្មោះក្នុងថ្ងៃកម្មវិធី គឺ ៩៩ ដុល្លារ

• រយៈពេល៖ ៤ម៉ោង

• ទីកន្លែង និងកាលបរិច្ឆេទ៖ Diamond Twin Tower នៅកោះពេជ្រ ថ្ងៃទី ២៨ មិថុនា ២០២០ (៨:៣០ ព្រឹក - ១២:០០ ល្ងាច)

អត្ថប្រយោជន៍៖

• សៀវភៅសិក្សា

• លើកយកករណីសិក្សាជាក់ស្ដែង

ព័ត៍មានបន្ថែម៖

• ០៩៦ ៤០៧ ០៥១០/ ០១០ ២២៤ ២៩៩ ​/ ០១៧ ៤៩៥ ៩៦០

តំណចុះឈ្មោះ៖

https://docs.google.com/forms/d/e/1FAIpQLSfjxLzpl6-07cVdRBugH2OzfjFA3E0yn02AvN5eQkc6eELoFQ/viewform?usp=pp_url

------------------------------------------------------------------------------------------

Topic:

‹‹Covid-19: Marketing Flexibility››

Goal:

• Gain more insights about the detrimental effects of the pandemic and the flexibility to approach better marketing performance during this uncertainty.

• Understanding effective marketing strategies to boost better marketing, refreshing results.

• Obtain new tactical strategies to maintain your market segment through boosting your marketing approach.

• Acquire updated perception of how to create value for your business and enhance customer value.

• Being Resilient, Agile, and Active

• Hands-on practice with real sample

What we will cover:

• How does marketing strategies evolve in times of Covid-19?

• For what reasons that you should continue to boost your marketing more than ever whilst your business is facing a downturn?

• How to redefine customer experience and value in times of the pandemic?

• What are the core marketing strategies and plans that help your business survive in this rough time?

• How to renovate your business in order to adapt to the changes of customer’s demand in times of uncertainty?

• How to manage your business through the pandemic even your business is facing financial downturn?

• Examples and face-to-face consultation

• Real-world run through

Who should attend:

• Business owners

• Future marketers

• Marketing Officers

Fee & Benefits

• Fee: $39 for early-bird payment. $99 for walk-in payment

• Course Duration: 4 hours

• Place and time: Diamond Twin Tower at Koh Pich on 28th June, 2020 (8:00 am – 12 pm)

Benefits:

• Books

• Run-through with real world examples

For More Information:

• 096 407 0510/ 010 224 299/ 017 495 960

Registering Link:

https://docs.google.com/forms/d/e/1FAIpQLSfjxLzpl6-07cVdRBugH2OzfjFA3E0yn02AvN5eQkc6eELoFQ/viewform?usp=pp_url