ហេតុផល ៨យ៉ាងបង្ហាញថាភាពបត់បែននាំមកនូវភាពរីកចម្រើនដល់ដំណើរការអាជីវកម្ម
ការងារដែលទទួលបានពីភាពចម្រើនបានលឿនគឺត្រូវការពារបត់បែន។ សម្រាប់អាជីវកម្មក៏ដូចគ្នាអាជីវកម្មដែលមានភាពបត់បែនទៅតាមបរិបទសង្គម ដូចក្នុងការរីកចម្រើននិងការរស់មានជីវិតបន្តការប្រកួតប្រជែងនៅលើទីផ្សារ។
ខាងក្រោមនេះជាហេតុផល ៨ ចំនុចបង្ហាញថា អាជីវកម្មត្រូវការភាពបែនដើម្បីអាចឈរនៅលើទីផ្សារនឹងរៀនបាន៖
១) បង្កើនលទ្ធភាពនៃការប្រកួតប្រជែង
ភាពប្រកួតប្រជែងជាចំណុចល្អប្រសើរបំផុតក្នុងការវិវត្តិន៍ទៅរកភាពជោគជ័យ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនយល់ថាការប្រកួតប្រជែងជារឿងមួយដ៏គួរឲ្យភ័យខ្លាច និងបង្កភាពស្មុគស្មាញដល់ខ្លួនទៅវិញ។ ការដែលគិតបែបនេះក៏ព្រោះមនុស្សមួយចំនួននោះ មិនសូវមានភាពបត់បែនខ្លាំង។ បើនិយាយពីអាជីវកម្មវិញ ការដែលចេះបត់បែនទៅតាមស្ថានភាពសង្គមជាក់ស្តែងផ្តល់ផលចំណេញច្រើនបំផុត។ ត្រូវចងចាំថា មិនមែនមានតែអ្នកទេធ្វើការបត់បែននេះប៉ុន្តែម្ចាស់អាជីវកម្មផ្សេងទៀតក៏កំពុងមើលឱកាសនៃការប្រកួតប្រជែងជាមួយអ្នក ហើយពួកគេក៏ព្យាយាមធ្វើការបត់បែនដូចគ្នាដែរ។
២) បង្កើនប្រសិទ្ធភាពការងារ
អង្គភាពអាជីវកម្មមួយដែលមានភាពបត់បែនតែងនាំមកនូវរបៀបធ្វើការងារថ្មី។ ទោះបីជារបៀបនៃការធ្វើការងារ ឬការរៀបចំដំណើរការការងារតាមវិធីសាស្រ្តចាស់ក៏ពិតមែន ប៉ុន្តែវានៅតែទាមទារឲ្យមានការបត់បែនតាមបរិបទថ្មី ព្រោះគេត្រូវការការងារដែលមានប្រសិទ្ធភាពខ្ពស់ ហើយបង្កើតប្រសិទ្ធភាពថ្មីដល់ការងាររបស់គេ។
៣) ទម្លាប់ជាមួយភាពបត់បែននៃ Schedule ការងារ
វាបង្កើតឲ្យមានតែទម្លាប់ថ្មីនៅក្នុងធ្វើការងារជាប្រចាំ ក្នុងរូបភាពបែបនេះបានធ្វើឲ្យអ្នក រួមទាំងអង្គភាពទាំងមូលត្រូវជួបនូវអ្វីថ្មីៗជានិច្ច។ អ្វីថ្មីៗទាំងអស់មិនអាចឲ្យអ្នកយករបៀបនៃការធ្វើការងារ និងទម្លាប់ការងារចាស់មកអនុវត្តនោះបានទេ ទោះបីជាប្រើក៏នៅក្នុងកម្រិតមួយដែរ។ ពេលអ្នកអាចទម្លាប់ សម្របខ្លួនបានហើយអ្នកច្បាស់ជាគ្មានភាពស្មុគស្មាញ ឬហត់នឿយខ្លាំងក្នុងការធ្វើការងារដែលមានភាពបត់បែននេះទេ។
៤) ការកសាងក្រុម Team Building កាន់តែខ្លាំង
វាបានផ្តល់ផលិតភាពនៅក្នុងការកសាងក្រុម team building ដល់អ្នក កាន់តែបង្កើនទំនាក់ទំនងនៅក្នុងក្រុមការងារ និងទំនាក់ទំនងអន្តរក្រុមដើម្បីបង្កើតការងារជាប្រព័ន្ធឲ្យបានកាន់តែរឹងមាំ។ លើសពីនេះវាបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ សមស្របទៅតាមភាពបត់បែន។
៥) អ្នកអាចគ្រប់គ្រងការងារបានល្អក្នុងស្ថានការណ៍មិនប្រាកដប្រជា
បន្ទាប់ពីអ្នកអាចសម្របនិងទម្លាប់ខ្លួនទៅនិងភាពបត់បែននៃរបៀបធ្វើការងារ និងការដែលមាន schedule ការងារដែលមានការផ្លាស់ប្តូរជាប្រចាំ អ្នក និងអង្គភាពក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងការងារបានល្អ ទោះបីជាស្ថិតក្នុងស្ថានការណ៍មិនប្រាកដជា ឬស្ថានការមិនល្អយ៉ាងណាក៏ដោយ។ អ្នកតែងមានការប្រុងប្រយ័ត្ន និងការពារទុកមុនបានខ្ពស់លើហានិភ័យដែលកើតឡើងជាយថាហេតុ។
៦) ផលប៉ះពាល់នៃបរិយាកាសខាងក្រៅមកអាជីវកម្មអ្នកត្រូវបានកាត់បន្ថយ
កត្តាបានរៀបរាប់ខាងលើប៉ុន្មានចំណុច ព្រោះសុទ្ធតែជាផលប៉ះពាល់នៃបរិយាកាសឬមជ្ឍដ្ឋានខាងក្រៅ ដែលជះឥទ្ធិពលទៅដល់អាជីវកម្មរបស់អ្នក។ ក៏ប៉ុន្តែនៅពេលដែលអ្នកមានទម្លាប់ទៅនឹងការបត់បែន មានន័យថាអ្នកអាចមានការប្រុងប្រយ័ត្នបានខ្ពស់ មានការយល់ចិត្តគ្នានិងគ្នានៅក្នុងក្រុមដែលធ្វើឱ្យការងារដំណើរការបានល្អ ហើយអ្នកអាចគ្រប់គ្រងនៅថានៅកម្ពុជានិងពណ៌ដែលអ្នកបានផងដែរ។ ដូច្នេះភាពបត់បែនដែលអ្នកត្រូវអនុវត្តសម្រាប់អាជីវកម្ម និងអង្គភាពអាចកាត់បន្ថយផលប៉ះពាល់ដល់អ្នកបាន។
៧) ថ្លៃជួល និងថ្លៃដើមរបស់អាជីវកម្មត្រូវបានកាត់បន្ថយ
ពេលដែលមានការបត់បែនតាមកាលៈទេសៈ អាជីវកម្មរបស់អ្នកនឹងមិនប្រឈមមុខទៅនឹងការខាតថ្លៃជួល ឬថ្លៃដើមអាជីវកម្មធ្ងន់ធ្ងរនោះទេ។ ឧទាហរណ៍ដូចជាករណី covid-19 តម្រូវអាជីវកម្មមួយចំនួនត្រូវផ្អាកជាបណ្ដោះអាសន្ន វាអាចប៉ះពាល់ដល់ការដំណើរការងារបុគ្គលិករបស់អ្នក។ តែក្នុងករណីដែលអ្នកអាចមានភាពបត់បែន អ្នកអាចបង្វែរអាជីវកម្មនោះទៅជាលក្ខណៈផ្សេងមួយទៀត ដែលរក្សាបានបុគ្គលិកឲ្យនៅធ្វើការងារស្ទើតែដដែល ឬមានវិធីសាស្រ្តផ្សេងៗណាទៀតមិនបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ថ្លៃដើម។
៨) ភាពរីកចម្រើននៃអាជីវកម្ម
នៅពេលដែលអ្នកអាចធ្វើបានជាអ្នកទាំង ៧ខាងលើ ប្រាកដដែលអាជីវកម្មរបស់អ្នកពិតជាមានភាពរីកចម្រើន។ អ្នកអាចបន្តរស់រានមានជីវិតនៅទីផ្សារមួយនេះ អ្នកមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងជាមួយដៃគូអាជីវកម្មផ្សេងទៀត ហើយក៏អាចរក្សាបាននូវតម្លៃរបស់អ្នកផ្ទាល់ដល់អតិថិជន៕