៤ ចំណុចសំខាន់ៗដែលអ្នកទីផ្សារនិងសហគ្រិនគួរស្វែងយល់ពីការធ្វើទីផ្សារ Content Marketing
បច្ចុប្បន្ននេះការធ្វើទីផ្សារបែបទំនើប Content Marketing គឺជាយុទ្ធសាស្រ្តមួយដែលអ្នកទីផ្សារនិងសហគ្រិននាសម័យទំនើបកំពុងតែអនុវត្តនូវក្នុងការធ្វើមុខជំនួញនិងអាជីវកម្ម ជាពិសេសសម្រាប់បណ្ដាបស្ចឹមប្រទេស។ នៅកម្ពុជាបើយើងនិយាយអំពី Content Marketing ហាក់បីដូចជាថ្មីបន្តិចហើយមានមនុស្សជាច្រើនមិនដែលទាំងធ្លាប់ឮទៀតផង ប៉ុន្តែក៏មានអ្នកបាននិងកំពុងអនុវត្តន៍ច្រើនហើយដែរ។ ដូច្នេះតើសហគ្រិន និងអ្នកទីផ្សារ នឹងទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះពីការសិក្សាទៅលើ Content Marketing? ខាងក្រោមនេះគឺជាចំណុច ៣សំខាន់ៗដែលអ្នកគួរដឹងពី Content Marketing។
យោងតាមលោក យ៉ន សុភារិទ្ធិ អ្នកជំនាញធ្វើទីផ្សារតាមបែបទំនើប ឬ Content Marketing បានលើកឡើងថា ចំណុចសំខាន់ទីមួយនៃការសិក្សា Content Marketing គឺផ្ដោតទៅលើការបង្កើន ការពង្រឹង និងការជួយកែលម្អនូវម៉ាកយីហោ ដើម្បីឲ្យមានការទទួលស្គាល់ច្រើនពីអតិថិជននិងកសាងនូវទំនុកចិត្ត។ នៅពេលអតិថិជនមានទំនុកចិត្ត ពួកគាត់នឹងសាកសួរនូវព័ត៍មានបន្ថែមកាន់តែច្រើនដូច្នេះក្រុមហ៊ុននឹងទទួលបានអ្នកចាប់អារម្មណ៍កាន់តែច្រើនជាងមុន ឬ Lead ដូច្នេះនៅពេលដែលក្រុមហ៊ុនមាន Content ដែលល្អ គឺមានលក្ខណៈបែបសំណួរចម្លើយ មានលក្ខណៈអប់រំ និងមានគុណតម្លៃសម្រាប់អតិថិជននោះនិងធ្វើឲ្យពួកគាត់គិតអំពីក្រុមហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែអាចកសាងនូវទំនុកចិត្តនិងបង្កើតនូវអតិថិជនថ្មីៗបានកាន់តែច្រើន។
ចំណុចទី២គឺ មាន Content Strategy ល្អនឹងជួយជំរុញការឲ្យមានការទិញកាន់តែច្រើន(Great content helps influence conversions) នៅពេលដែលការធ្វើទីផ្សារតាមបែប Content Marketing កាន់តែសំខាន់ក្រុមហ៊ុនអាចយកមកគណនាពីកម្រិតដែលទទួលបានពីការទិញ មានន័យថា Content ផ្សារភ្ជាប់រវាងក្រុមហ៊ុននិងអតិថិជនដោយផ្ដល់នូវការអប់រំនិងអាចឲ្យពួកគាត់សួរ ពីផលិតផលបានកាន់តែច្រើនដែលធ្វើឲ្យកម្រិតនៃការទិញផលិតផលក៏កាន់តែច្រើនផងដែរ។ ទាំងនេះក៏ដោយសារតែបច្ចុប្បន្ននេះអតិថិជនមានការយល់ដឹងច្រើន ការធ្វើនូវ Content Marketing គឺអាចផ្ដល់នូវព័ត៍មានដែលគ្រប់គ្រាន់ដល់ពួកគាត់ ដែលជួយឲ្យពួកគាត់ងាយស្រួលក្នុងការសម្រេចចិត្តទិញនូវផលិតផលពីក្រុមហ៊ុន។
ចំណុចទី៣ គឺ ការជួយជំរុញឲ្យ SEO (Search Engine Optimization) កាន់តែប្រសើរឡើង។ ច្បាស់ណាស់ប្រសិនបើ អាជីវកម្មរបស់បងប្អូនប្រើប្រាស់យុុទ្ធសាស្ត្រឌីជីថលមេឌៀរនោះ ការប្រើប្រាស់ SEO ជាផ្នែកមួយយ៉ាងសំខាន់។ តាមរយៈ Content Marketing បងប្អូននឹងអាចបង្កើត និងកែលម្អ SEO និងការ Search បានកាន់តែប្រសើរឡើង ដែលនោះជាលទ្ធផលនឹងធ្វើឱ្យម៉ាកយីហោ កាន់តែល្បី មានអ្នកសាកសួរព័ត៌មានច្រើន (Lead) ហើយជួយបង្កើនជំនួនដែលចូលមកកាន់គេហទំព័រក្រុមហ៊ុនរបស់អ្នកបានកាន់តែច្រើនផងដែរ។
ចំណុចទី៤ តាមរយៈ Content Marketing នឹងអាចធ្វើឱ្យអ្នកមើលទៅខុសពីគូប្រកួត។ តាមរយៈយុទ្ធសាស្ត្រ និងការរៀបចំផែនការនៃ Content Marketing នឹងជួយឱ្យក្រុមហ៊ុនមើលទៅមានលក្ខណៈខុសពីគូប្រកួតតែម្ដងព្រោះថាអ្វីដែលអ្នកផ្ដល់ទៅឱ្យអតិថិជិនគឺមានលក្ខណៈពិសេសច្រើនជាងគូប្រកួត។
ចំណាំ៖ អត្ថន័យ និងនិយមខ្លីរបស់ Content Marketing គឺជាមធ្យោបាយនៃការធ្វើទីផ្សារតាមបែបយុទ្ធសាស្ត្រដែលផ្ដោតជាសំខាន់ទៅលើ ការបង្កើត (creation) និងចែកចាយ (distributing) នូវខ្លឹមសារដែលមានគុណតម្លៃ (valuable) ពាក់ព័ន្ធគ្នា (relevant) និងមានជាប់លាប់ (consistently) ដើម្បីទាក់ទាញ និងរក្សាឱ្យបាននូវ អតិថិជនគោលដៅដែលបានកំណត់យ៉ាងច្បាស់ និងគោលដៅចុងក្រោយដើម្បីបង្កើតប្រាក់ចំណេញ៕