Supercomputer ដែលទើបនឹងបង្កើតឡើងដោយ Microsoft និង OpenAI ធ្វើឱ្យកក្រើកពិភពលោកជាមួយនឹងសមត្ថភាពវា
យោងតាម CNET.com បានឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្យដ៍ល្បីល្បាញអាមេរិក Microsoft និង OpenAI បានផលិតកំពូលកុំព្យូទ័រដ៏ធំសម្បើមមួយ (supercomputer) សម្រាប់ជាជំនួយដល់ការងារសិប្បនិម្មិត AI ដែលជាទិសដៅថ្មីសម្រាប់សេវាកម្ម Azure Cloud ។ ម៉ាស៊ីននេះមានអង្គ processor cores ដល់ទៅចំនួន ២៨៥,០០០ អង្គដែលដំណើរការដោយបន្ទះឈីបក្រាហ្វិក ១០,០០០ ឈីប។
Supercomputer នេះជាម៉ាស៊ីនកុំព្យូទ័រដែលមានកម្លាំងនិងសមត្ថភាពខ្លាំងក្លាជាគេបំផុតនៅលើលោកដែលក្រុមហ៊ុន Microsoft និង OpenAI បង្កើតឡើងដើម្បីដោះស្រាយបញ្ហាដែលមនុស្សយើងកំពុងតែជួបប្រទះជាប្រចាំថ្ងៃនិងនៅក្នុងថ្ងៃអនាគតផងដែរ។ ការងារមួយចំនួនធំដែល Supercomputer នេះអាចរ៉ាប់រងបានស្ទើរតែមិនគួរឱ្យជឿនោះរួមមានការងារដូចជាគ្រប់គ្រងប្រព័ន្ធបំផ្ទុះអាវុធនុយក្លេអ៊ែ ការព្យាករណ៍អាកាសធាតុនាពេលអនាគតលើភពផែនដី និងថ្មីៗ Supercomputer នេះក៍កំពុងចូលរួមក្នុងការជួយស្វែងរកថ្នាំប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នេះដែរ។
ចំពោះតម្រូវការចម្បងរបស់ក្រុមហ៊ុន Microsoft និង OpenAI វិញគឺក្រុមហ៊ុននេះនឹងប្រើកំពូលកុំព្យូទ័រនេះដើម្បីអភិវឌ្ឍប្រព័ន្ធ AI ដែលបន្ទាប់មកអាចយកមកដំណើរការនៅកន្លែងផ្សេងទៀតជុំវិញពិភពលោកជាមួយនឹងប្រព័ន្ធ Azure Cloud របស់ខ្លួន។ ក្រុមហ៊ុន Microsoft និង OpenAI ជឿជាក់ថាវត្តមាននៃ Super Computer នឹងជួយជម្រុញដល់ភាពជឿនលឿនបច្ចេកវិទ្យា AI ជាមួយនឹងសមត្ថភាពការគណនាទន្និន័យ cloud data កាន់តែមានប្រសិទ្ធភាពនិងឆ្លាតវៃជាងមុនឆ្ងាយ។ បង្គំនៃអង្គ core processors និងឈីបក្រាហ្វិកដ៏ច្រើននេះគឺជម្រុញឱ្យ Supercomputer នេះមានល្បឿនគណនាកាន់តែលឿនជាងកុំព្យូទ័រធម្មតារាប់ពាន់ដងហើយអាចធ្វើការគណនាទន្និន័យផ្សេងៗកាន់តែមានកម្រិតត្រឹមត្រូវខ្ពស់ជាងមុនឆ្ងាយណាស់៕
ប្រភព៖ CNET.com
ដោយ៖ នឿន វណ្ណៈ