Telegram របស់អ្នកទើបធ្វើបច្ចុប្បន្នភាព ឃើញអក្សរខ្មែរតូចៗមែនទេ ពេលបើកនៅលើកុំព្យូទ័រ?
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាពេលថ្មីៗនេះ យើងសង្កេតឃើញថា បងប្អូនអ្នកប្រើប្រាស់កម្មវិធី Telegram ដែលមានកំនែចាប់ពី ២.១.៤ លើប្រព័ន្ធប្រតិបត្តិការ Windows កំពុងជួបបញ្ហាទំហំ Font ខ្មែរតូចពិបាកមើល។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំអំពីវិធីសាស្ត្រជួសជុល ដូចខាងក្រោម៖
- សូមធ្វើការទាញយក Font ខ្មែរ តាមតំណភ្ជាប់ https://www.interior.gov.kh/moi/!KhmerOSSiemreap.ttf
- ចុចពីរដងលើឯកសារ Font "!KhmerOSSiemreap.ttf" ដែលបានទាញយក -> ចុចលើពាក្យ "Install" -> ផ្ទាំងសំនួរលោតឡើង ចុចលើពាក្យ "Yes"
- បន្ទាប់ពីដំឡើង Font រួច សូមធ្វើការ Restart ម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក និងបើកដំណើការកម្មវិធី Telegram នោះលោកអ្នកនឹងឃើញ Font ខ្មែរមានទំហំធម្មតា៕