កុំទំនេរចោលអី! ទាំងនេះជាវគ្គសិក្សាអនឡាញដែលកូនខ្មែរគួររៀនក្នុងពេលដែលស្ថាប័នអប់រំនៅកម្ពុជាកំពុងបិទទ្វាបណ្ដោះអាសន្ន
យោងតាមវេបសាយ classcentral.com បានឱ្យដឹងថាបច្ចុប្បន្នកំពុងមានកំពូលសកលវិទ្យាល័យល្បីៗជុំវិញពិភពលោកបើកវគ្គសិក្សាតាមអនឡាញដោយមិនគិតថ្លៃឡើយ។ ការប្រមូលផ្ដុំវគ្គសិក្សាទាំងនេះគឺត្រូវបានគេស្គាលថាជា MOOCS (Massive Open Online Courses) ឬបណ្ដុំនៃវគ្គសិក្សាអនឡាញ។
ចាប់តាំងពី ៧ ឆ្នាំមុនមកដល់បច្ចុប្បន្នគឺមានសរុបជាង ៨០០ សកលវិទ្យាល័យល្បីធំៗដែលបានបង្កើតវគ្គសិក្សាអនឡាញដោយមិនគិតថ្លៃនេះសរុបជាង ១០០០ វគ្គសិក្សាមកហើយ។ អ្វីដែលនឹកស្មានមិនដល់នោះគឺមានការចាប់អារម្មណ៍ពីសំណាក់សាធរណជនជាខ្លាំងនិងទទួលបានជោគជ័យយ៉ាងធំធេងក្នុងការអនុវត្តការអប់រំតាមលក្ខណៈអនឡាញនេះ។
ជាពិសេសនោះ ក្នុងពេលឥឡូវនេះគឺមានសកលវិទ្យាល័យជាង ១៩០ សកលវិទ្យាល័យដែលកំពុងបើកវគ្គសិក្សាអនឡាញសរុបជាង ៦០០ វគ្គសិក្សាដល់សាធារណជនទាំងឡាយ។ វគ្គសិក្សាមួយចំនួនធំទាំងនេះគឺអ្នកអាចរៀនសូត្រដោយខ្លួនឯងសមស្របតាមពេលវេលាដែលអ្នកមានហើយវគ្គសិក្សាទាំងនេះមានមុខវិទ្យាដូចជា៖
- វិទ្យសាស្ត្រកុំព្យូទ័រ
- គណិតវិទ្យា
- កម្មវិធី programming
- វិទ្យាសាស្ត្រទិន្នន័យ (Data Science)
- មនុស្សជាតិ (Humanities)
- វិទ្យាសាស្ត្រសង្គម
- ការអប់រំនិងការបង្រៀន
- សុខភាពនិងវេជ្ជសាស្ត្រ
- អាជីវកម្ម
- ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន (Personal Development)
- វិស្វកម្ម
- សិល្បៈនិងការរចនា
- វិទ្យាសាស្ត្រ
ការពិតទៅការសិក្សាតាមអនឡាញឬគេហៅថា E-Learning ឬក៍ Distance Learning កំពុងតែមានភាពពេញនិយមជាខ្លាំងជុំវិញពិភពលោក។ ហើយក្នុងស្ថានភាពដែលជម្ងឺកូរ៉ូណាថ្មីកំពុងតែបង្កចលាចលដល់ប្រព័ន្ធអប់រំជុំវិញពិភពលោកគឺការសិក្សាតាមអនឡាញនេះហើយដែលបានក្លាយជាជម្រើសចម្បងក្នុងការបន្តសកម្មភាពអប់រំរបស់ស្ថាប័នអប់រំមួយចំនួនធំជុំវិញពិភពលោក។ គ្រប់ជាតិសាសន៍ ជនគ្រប់វ័យទាំងអស់គឺអាចចូលរួមរៀនវគ្គសិក្សាអនឡាញខាងលើនេះដោយមិនគិតថ្លៃ។
ប្រភព៖ shorturl.at/pyBLU