ហ្វេសប៊ុកបានបើកដំណើរការកម្មវិធីគ្រប់គ្រងអាជីវកម្ម (Business Manager) ដើម្បីជួយអ្នកគ្រប់គ្រងនិងរៀបចំផេកហ្វេសប៊ុកនិងគណនីផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកដោយមិនចាំបាច់ភ្ជាប់ទៅនឹងគណនីផ្ទាល់ខ្លួនតែមួយទេ។


កម្មវិធីគ្រប់គ្រងអាជីវកម្មផេកតាមហ្វេសប៊ុកនេះគឺជាកម្មវិធីដែលឥតគិតថ្លៃបង្កើតឡើងដោយហ្វេសប៊ុកដើម្បីអនុញ្ញាតឱ្យអាជីវករនិងទីភ្នាក់ងារនានាគ្រប់គ្រងផេកអាជីវកម្មរបស់ពួកគេដោយសុវត្ថិភាពដោយមិនចាំបាច់ចែករំលែកព័ត៌មានគណនី (login information) ជាមួយនឹងសមាជិកដែលបានគ្រប់គ្រងផេកសហ្វេសប៊ុកនេះ។


ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ១០ ដែលទទួលបានកម្មវិធី Business Manager នេះ៖
១. អាចឱ្យអ្នកគ្រប់គ្រងផេកនិងគណនីផ្សាយពាណិជ្ជកម្មជាច្រើនក្នុងពេលតែមួយលើកម្មវិធីនេះ
២. មានសុវត្ថិភាពខ្ពស់ក្នុងការចូលប្រើគណនីផ្សាយពាណិជ្ជកម្មនិងផេកហ្វេសប៊ុក
៣. បន្ថែមឬដកសមាជិកគ្រប់គ្រងផេកហ្វេសប៊ុកបានដោយងាយស្រួល
៤. ផ្តល់នូវការអនុញ្ញាតនិងមុខងារផ្សេងៗជាច្រើនផ្អែកទៅតាមប្រភេទផេកអាជីវកម្ម
៥. អាចចូលប្រើទិន្នន័យភីកសែល (pixel data) សំខាន់ៗបាន 
៦. មានភាពងាយស្រួលក្នុងការបង្កើត audience 
៧. ចូលប្រើកាតាឡុក (catalog) និងបង្កើតទន្និន័យសំណុំផលិតផលដោយងាយស្រួល
៨. ផ្ដល់នូវរបាយការណ៍ (report) កម្រិតអាជីវកម្មនិងគួរឱ្យទុកចិត្តសម្រាប់គណនីអាជីវកម្មជាច្រើន
៩. នៅពេលមានបញ្ហាលើផេកហ្វេសប៊ុកអាជីវកម្មរបស់អ្នកគឺ Facebook Support តែងតែនែនាំអ្នកឱ្យដោះស្រាយតាមរយះកម្មវិធីនេះ
១០. ផ្ដល់នូវពត៌មានលំអិតពីវិក័យប័ត្រនិងមើលកំរិតចំណាយ (billing and thresholds)

ដោយ៖ នឿន វណ្ណៈ