អ្នកប្រើប្រាស់កម្មវិធី Zoom ត្រូវដឹងពីវិធីសាស្ត្រទាំងនេះកុំឱ្យ hackers ធ្វើស៊ីបាន
សន្ទុះនៃចំនួនអ្នកបំពេញការងារនៅតាមផ្ទះតាមរយះអនឡាញបានកើនឡើងជាខ្លាំងក្នុងកំឡុងដែលជម្ងឺ Covid-19 កំពុងតែក្លាយជាបញ្ហាដល់ការបំពេញការងារតាមការិយាល័យដូចធម្មតា។ គ្រានេះដែល ប្រព័ន្ធកម្មវិធីទំនាក់ទំនងគ្នាតាមអនឡាញដូចជាកម្មវិធី Zoom ជាដើមកំពុងតែមានកំណើនអ្នកប្រើប្រាស់ជាខ្លាំង។ នេះហើយជាឱកាសល្អរបស់ក្រុម hackers ក្នុងការបង្កបញ្ហាដល់ការងារអនឡាញរបស់អ្នកដូចជាលួចទាញយកឯកសារ ព័ត៌មានធនាគាររបស់អ្នក ឬបង្កផលប៉ះពាល់ផ្សេងៗដល់អ្នកតាមការ hack នេះ។
ក្នុងការចែករំលែកដល់ការយល់ដឹងនិងការបង្រៀនឱ្យប្រិយមិត្តគ្រប់គ្នាបានចេះពីវិធីសាស្ត្រក្នុងការការពារខ្លួនឯងពីការវាយប្រហារពីសំណាក់ក្រុម hackers តាមអនឡាញ គឺ BizKhmer Media សូមលើកយកវិធីសាស្ត្រ ៦ ចំណុចខាងក្រោមនេះក្នុងការទប់ស្កាត់មិនឱ្យពួក hackers ធ្វើបាបអ្នកក្នុងរូបភាពផ្សេងៗបានតាមកម្មវិធី Zoom ៖
១. ប្រើប្រាស់ features របស់ Zoom Meeting ដែលជួយឱ្យអ្នកជៀសផុតពី hackers
ទោះបីក្រុម hackers បានវាយលុកកម្មវិធី Zoom របស់អ្នកបានដោយអ្នកមិនដឹងខ្លួនក៍ដោយឬមិនទាន់ hack បានក៍ដោយគឺអ្នកត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចក្នុងការការពារខ្លួនអ្នកពីក្រុម hackers។ បើសិនជាអ្នកធ្វើការប្រជុំតាមអនឡាញតាមកម្មវិធី Zoom អ្នកគួរតែប្រើប្រាស់ features របស់ Zoom Meeting មានដូចជា បិទចោលនូវការចែករំលែកអេក្រង់ (disable screen sharing) ហើយប្រើប្រាស់លេខកូដសម្ងាត់ក្នុងការតភ្ជាប់ការប្រជុំនេះជាមួយនឹងក្រុមការងារ (meeting password) ជាដើម។ វិធីសាស្ត្រទាំងនេះនឹងរារាំងមិនអាចឱ្យក្រុម hackers ធ្វើការចែករំលែកឯកសារឬ រូបភាព វីដេអូមិនល្អណាមួយក្នុងគោលបំណងបង្អាក់ការប្រជុំរបស់អ្នកបានទេ។ ហើយការដាក់លេខកូដប្រជុំសម្ងាត់នេះប្រៀបបានដូចជាមេសោរទីពីរក្នុងការទប់ស្កាត់មិនឱ្យជនអនាមិកលួចចូលទៅក្នុងការប្រជុំនេះបានដោយងាយស្រួលនោះទេ។
២. កុំចុចលើតំណតភ្ជាប់ដែលអ្នកមិនដឹងប្រភពច្បាស់លាស់ឱ្យសោះ
ត្រូវចាំថាតំណតភ្ជាប់ (invitation links) នៃការប្រជុំក្នុងកម្មវិធី Zoom គឺមានក្បាល https://zoom.us/j/ ដូចគ្នាតែខុសតែកន្ទុយបន្តិចដែលបញ្ចប់ដោយលេខកូដ (meeting ID)។ តែបើសិនជាអ្នកជួបប្រទះតំណតភ្ជាប់ណាដែលមានទម្រង់ស្រដៀងនឹងឬខុសពីនឹងដែលគ្មានប្រភពច្បាស់លាស់ សូមប្រុងប្រយ័ត្នជានិច្ចហើយពិនិត្យឱ្យបានច្បាស់លាស់ពីប្រភពវា។ បើមិនដឹងប្រភពច្បាស់លាស់ទេ សូមកុំចុចចូលតំណតភ្ជាប់នេះឱ្យសោះព្រោះវាអាចនាំអ្នកទៅកាន់ទំព័រមួយផ្សេងរបស់ពួក hackers ដែលពួកគេអាចទាញយកព័ត៌មានទន្និន័យរបស់អ្នកបាន។
៣. កុំផ្ដល់ព័ត៌មានទន្និន័យរបស់អ្នកនៅលើទំព័រដែលអ្នកមិនដឹងប្រភពច្បាស់លាស់ជាដាច់ខាត
ពួក hackers តែងតែចង់បានព័ត៌មានទន្និន័យរបស់អ្នកក្នុងគោលបំណងចង់ hack ចូលគណនីរបស់អ្នកលួចយកឯកសារសំខាន់ព្រមទាំងអាចប្រើប្រាស់គណនីរបស់អ្នកក្នុងគោលបំណងអាក្រក់ណាមួយក៍ថាបានដែរ។ ដូចនេះរឿងដែលអ្នកមិនត្រូវធ្វើក្នុងប្រការដែលអ្នកបានចុចលើតំណតភ្ជាប់ណាមួយដែលនាំអ្នកទៅកាន់ទំព័រមួយផ្សេងដែលទាមទារព័ត៌មានគណនីរបស់អ្នកក្នុងការបន្តទៅកាន់ទំព័រមួយផ្សេងទៀតគឺអ្នកមិនត្រូវធ្វើជាដាច់ខាត។ វាជាអន្ទាក់មួយដែលក្រុម hackers និយមប្រើប្រាស់កន្លងមក។
៤. កុំ download ឯកសារ (attachment) មិនដឹងប្រភពជាដាច់ខាត
ជនបោកប្រាស់តាមអ៊ិនធើរណែតអាចនឹងវាយឆ្មក់អ្នកតាមការផ្ញើរ attachments ដែលបំពាក់កូដ hack គណនីរបស់អ្នកដោយស្វ័យប្រវត្តិពេលដែលអ្នកទាញយក attachments នោះ។ វិធីសាស្ត្រល្អបំផុតដែលអ្នកត្រូវធ្វើគឺមិនគួរទាញយក attachments នោះជាដាច់ខាត។
៥. ត្រូវ update លេខកូដ Wi-Fi ជាប្រចាំ
ប្រជាជនខ្មែរយើងមួយចំនួនដែលមាន Wi-Fi នៅផ្ទះតែងតែមើលរំលងពីការ hack តាមរយះ Wi-Fi នេះឯង។ តាមពិតទៅអ្នកគួរតែឧស្សាហ៍ប្ដូរលេខកូដ Wi-Fi ជាប្រចាំព្រោះថាបើជនខិលខូចណាម្នាក់ស្គាល់លេខកូដ Wi-Fi របស់អ្នកហើយនោះគឺពួកគេអាចបន្តទៅ hack ចូលទូរស័ព្ទឬកុំព្យូទ័ររបស់អ្នកបានហើយទាញយកព័ត៌មានគណនី Zoom របស់អ្នកបានយ៉ាងងាយៗ៕
ដោយ៖ នឿន វណ្ណៈ