វិធី ៨ យ៉ាងដែលម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ ១៩
សម័យកាលរីករាលដាលនៃជំងឺកូវីដ ១៩ កំពុងផ្តល់ភាពភ័យខ្លាចដ៏គួរឲ្យព្រួយបារម្ភបំផុតមួយនៅជុំវិញពិភពលោកជាពិសេសអ្នកជំនួញម្ចាស់អាជីវកម្មតែម្តង។ នៅចំពោះមុខការរាតត្បាតនេះ ម្ចាស់អាជីវកម្មទាំងអស់ អាចអនុវត្តនូវវិធានការការពារចំនួន ៨ ខាងក្រោមនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ដូចខាងក្រោម៖
- វិធីការពារបុគ្គលិកនៅកន្លែងការងារ
ត្រូវប្រាកដថា បុគ្គលិក ឬមនុស្សគ្រប់រូបដែលចេញចូលកន្លែងការងារតម្រូវឲ្យវាស់កម្តៅ ប្រើអាកុលលាងដៃជាប្រចាំ ប្រើម៉ាស់ ផ្អាកការចាប់ដៃ រក្សាគម្លាតឲ្យបានមួយម៉ែត្រពីគ្នា និងមានអនាម័យខ្ពស់។ - អប់រំ និងណែនាំអតិថិជនពីវិធីការពាររបស់ក្រុមហ៊ុនអ្នក
អ្នកត្រូវបញ្ជាក់អតិថិជនទាំងអស់ដែលទទួលបានសេវាកម្មពីក្រុមហ៊ុនរបស់អ្នកយល់ច្បាស់ពីវិធីការពារជំងឺកូវីដ១៩ ដែលក្រុមហ៊ុនរបស់អ្នកកំពុងអនុវត្ត។ ការធ្វើបែបនេះគឺដើម្បីធានាថា សុវត្ថិភាពសុខភាពរបស់ពួកគេគឺជារឿង អាទិភាព។ - បង្គាប់បុគ្គលិកអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួនទាំងនៅផ្ទះ ឬកន្លែងការងារ
នៅក្នុងកាលៈទេសៈនេះ អ្នកត្រូវឧស្សាហ៍ក្រើនរំលឹកបុគ្គលិករបស់អ្នកឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍ថែរក្សាសុខភាពដែលអ្នកបានដាក់ឲ្យអនុវត្តនៅក្នុងក្រុមហ៊ុន។ វិធានការការពារនេះអ្នកគយរតម្រូវឲ្យពួកគេយកទៅអនុវត្តទាំងនៅផ្ទះ ឬនៅកន្លែងការងារ។ - បង្ហាញសេណារីយ៉ូពីផលប៉ះពាល់ក្នុងអាជីវកម្មរបស់អ្នក
ជំងឺកូវីដនឹងធ្វើឲ្យទីផ្សារមានការប្រែប្រួល ហេតុដូច្នេះហើយចង់ឬមិនចង់អាជីវកម្មរបស់អ្នកនឹងទទួលរងផលប៉ះពាល់ដែរ។ អ្នកត្រូវបង្ហាញសេណារីយ៉ូពីផលប៉ះពាល់នេះទៅកាន់បុគ្គលិក ដៃគូ ឬអតិថិជន ព្រមទាំងភាគីដែលពាក់ព័ន្ធដោយត្រង់ៗ និងដាក់ចេញគម្រោងផែនការយុទ្ធសាស្រ្តសម្រាប់ដោះស្រាយទុកជាមុន។ - មានការយោគយល់ និងជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈនេះ
នៅក្នុងស្ថានភាពដ៏លំបាកនេះ ផលប្រយោជន៍របស់បុគ្គលិក ដៃគូជំនួញ និងអតិថិជនជាដើមនឹងទទួលរងផលប៉ះពាល់។ អ្វីដែលអ្នកត្រូវលើកឡើងនៅពេលនេះ អ្នកគួរស្នើសុំការយោគយល់ និងស្មារតីជួយគ្នាទៅវិញទៅមកពីអ្នកអ្នកដែលទទួលបានប្រយោជន៍ក្នុងក្រុមហ៊ុនរបស់អ្នក។ ចំណុចនេះអ្នកត្រូវនិយាយដោយបើកចំហ។ - រៀបចំគម្រោងហិរញ្ញវត្ថុរបស់អ្នក
ការរីករាលដាលនៃជំងឺកូវីដ ១៩ នឹងធ្វើឲ្យប្រាក់ចំណូលក្នុងអាជីវកម្មរបស់អ្នកទទួលរងការខាតបង់ជាមិនខាន។ វាជាបញ្ហាដ៏លំបាកបំផុតមួយដែលទាមទារឲ្យអ្នកមានទុនបម្រុងទុក ឬថវិកាត្រៀមមួយចំនួនដើម្បីប៉ះប៉ូវការខាតបង់ ការចំណាយលើប្រាក់ខែបុគ្គលិក និងការចំណាយផ្សេងៗ។ អ្នកត្រូវប្រាកដថា តើអ្នកត្រូវចំណាយដូចម្តេច? រកចំណូលមកពីណា? តើអជីវកម្មរបស់អ្នកអាចរស់បានប៉ុន្មានខែ? - ដឹកនាំក្រុមការងារឲ្យកាន់តែសកម្មជាងមុន
ភាពភ័យខ្លាច ការព្រួយបារម្ភ និងភាពមិនប្រាកដប្រជា នឹងកើតមានឡើងចំពោះបុគ្គលិករបស់អ្នក។ នេះទាមទារឲ្យអ្នកមានវត្តមានចំពោះមុខពួកគេដើម្បីដឹកនាំ និងទំនាក់ទំនងពួកគេធ្វើការទាំងនៅផ្ទះក្តី ឬនៅការិយាល័យធ្វើការក្តី។ កាលៈទេសៈនេះវាសំខាន់ណាស់ ដែលអ្នកត្រូវលើកទឹកចិត្តពួកគេ និងបង្ហាញភាពសុទិដ្ឋិនិយមដែលនឹងកើតមានឡើងនោ ពេលខាងមុខ។ - សម្លឹងមើលឱកាស
សូមកុំគិតតែពីអង្គុយមួយកន្លែងជាមួយនឹងភាពភ័យខ្លាច។ អ្នកក៏ត្រូវចេះរកមើលឱកាសនៅពេលនេះផងដែរ។ តើឱកាសនេះអ្នកមានវិធីសាស្រ្តអ្វីដែលល្អជាងនេះដើម្បីផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នក? តើគូប្រជែងរបស់អ្នកស្ថិតនៅក្នុងស្ថានភាពដូចម្តេច? តើអ្នកមានអ្វីជាចំណុចពិសេសលេចធ្លោជាងគូប្រជែងដែរឬទេនៅពេលនេះ?
ប្រភព៖ Inc