ប្រយ័ត្នកុនលុយចូលដើមឥតអំពើបើអ្នកមិនស្វែងយល់ឱ្យច្បាស់ពីគោលការណ៍ boost post ខាងក្រោមទាំងនេះ
Boost មិនចេញមែនទេ? ពេល boost ទៅជាប់គាំងមិនដើរនិងគ្មាន reach និង engagement ច្រើនមែនទេ? ឆ្ងល់ដល់ណាទៀត? សូមអានពីលក្ខខណ្ឌនៃគោលការណ៍ក្នុងការ boost post ទាំងឡាយខាងក្រោមនេះដើម្បីស្វែងយល់នូវចំណុចមិនគួរមាននៅលើ post ដើម្បីជៀសវាងលើការ boost post ទៅមិនទទួលបានលទ្ធផលដូចការរំពឹងទុក៖
១. រាល់ការផុសគឺមិនបំពានគោលការណ៍ policy ប្រើប្រាស់របស់វេទិកាហ្វេសប៊ុក
២. គ្មានការផុសពាក់ព័ន្ធនឹងផលិតផលឬសេវាកម្មខុសច្បាស់ទាំងឡាយ
៣. គ្មានការផុសទាក់ទងនឹងការរើសអើងជាតិសាសន៍ សាសនា ភេទជាដើម
៤. គ្មានការផុសដែលពាក់ព័ន្ធនឹងបារីឬថ្នាំជក់ជាដើម
៥. គ្មានការផុសពាក់ព័ន្ធនឹងសារធាតុញៀនដូចជាថ្នាំញៀននិងកញ្ឆាជាដើម
៦. មិនត្រូវផុសពាក់ព័ន្ធនឹងថ្នាំដែលប៉ះពាល់ដល់សុខភាពផ្សេងៗដូចជាថ្នាំសម្រករាងជាដើម
៧. រាល់ផុសទាំងឡាយមិនត្រូវផុសពាក់ព័ន្ធនឹងសព្វាអាវុធខុសច្បាប់ឡើយ
៨. ជៀសវាងការផុសដែលពាក់ព័ន្ធនឹងផលិតផលប្រើសម្រាប់មនុស្ស ១៨+
៩. គ្មានការផុសពាក់ព័ន្ធនឹងការបង្ហាញអារម្មណ៍ឬចំណង់ផ្លូវភេទដូចជាការបង្ហាញសាច់ស៊ិចស៊ីជាដើម
១០. រាល់រូបភាពឬវីដេអូលើផុសនោះគឺមិនជាប់កម្មសិទ្ធបញ្ញាគេឡើយ
១១. លើផុសមិនត្រូវមានការបង្ហាញពីរូបភាពហិង្សាឬរូបភាពទាំងឡាយដែលបង្កើតអារម្មណ៍ភ័យខ្លាចដល់ជនសាធរណៈ
១២. ផុសមិនត្រូវបង្ហាញពីព័ត៌មានផ្ទាល់របស់ជនណាម្នាក់មានដូចជាសាសនា ជាតិសាសន៍ ឋានៈ និងពិការភាពជាដើម
១៣. ផុសមិនត្រូវពាក់ព័ន្ធនឹងបញ្ហាសាសនាឬជម្លោះនយោបាយទេ
១៤. ផុសត្រូវតែមានការប្រកប អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ត្រឹមត្រូវតាមក្បួនខ្នាតប្រើប្រាស់
១៥. ផុសទាំងឡាយត្រូវតែជាព័ត៌មានពិតជាក់លាក់គ្មានការបោកប្រាស់ទេ
១៦. ផុសទាំងនោះមិនត្រូវមានតំណភ្ជាប់ទៅរកកម្មវិធីមេរោគតាមអ៊ិនធើណែតទេ
១៧. មិនត្រូវផុសពាក់ព័ន្ធនឹងការលក់ផ្នែកសារីរាង្គមនុស្សឬក៍ពាក់ព័ន្ធនឹងទីផ្សារងងឹត