បច្ចេកវិទ្យាថ្មី!អាមេរិកផលិតបានឧបករណ៍អាចរកឃើញលទ្ធផលធ្វើតេស្តជម្ងឺCovid-19ក្នុងរយះពេលខ្លីជាងមុនឆ្ងាយណាស់
យោងតាម Bloomberg បានឱ្យដឹងពីដំណឹងល្អមួយចំពោះសាធារណជនទាំងអស់គ្នា គឺថាមន្ទីរពិសោធន៍ Abbort Laboratories ទើបតែផលិតបានឧបករណ៍ធ្វើតេស្តពិនិត្យរកជម្ងឺ Covid-19 ដែលមានភាពងាយស្រួលក្នុងការធ្វើតេស្តរកមេរោគជម្ងឺ Covid-19 បានក្នុងរយៈពេលដ៍ខ្លីត្រឹមតែជាង ៥ នាទីប៉ុណ្ណោះ។
ការធ្វើតេស្តនេះមានភាពងាយស្រួលក្នុងការធ្វើតេស្តរកជម្ងឺ Covid-19 នេះដោយវាអាចកំណត់ភាគបំណែករបស់ genome នៃវីរ៉ុសកូរ៉ូណានេះក្នុងរយះពេលអស់យូរតែជាង ៥ នាទីប៉ុណ្ណោះនៅពេលក្នុងភាគសំណាកនោះមានវត្តមានវីរ៉ុសកូរ៉ូណានេះច្រើន។ ដោយគ្រាន់តែយកភាគសំណាកតាមរន្ធច្រមុះឬតាមបំពងកដោយប្រើប្រាស់សំឡីសម្អាតត្រចៀកទាញយកសំណាកនោះយកមកដាក់ក្នុងសារធាតុគីមីគឺសារធាតុគីមីនោះនឹងបំបែកសំបក់វីរ៉ុសកូរ៉ូណានេះហើយ RNA របស់វីរ៉ុសនេះនឹងចេញមកក្រៅ។ បន្ទាប់មកក៍យកទៅដាក់ក្នុងប្រអប់ឧបករណ៍បច្ចេកវិទ្យាតូចនោះក្នុងការស្វែងរកនិងវិភាគ genome របស់វីរ៉ុសកូរ៉ូណានេះ។ ហើយអ្នកដែលទៅពិនិត្យរកមើលជម្ងឺ Covid-19 នេះលែងចាំយកលទ្ធផលយូរដូចមុនទៀតហើយ។
ក្នុងស្ថានភាពដែលបច្ចុប្បន្ននេះសហរដ្ឋអាមេរិកកំពុងវ៉ាដាច់គេលើតារាងដែលមានករណីអ្នកឆ្លងជម្ងឺ Covid-19 គឺមន្ទីរពិសោធន៍ Abbott Laboratories បានចែកចាយឧបករណ៍ធ្វើតេស្តថ្មីនេះជាង ១៨ ពាន់គ្រឿងនៅតាមមន្ទីរពេទ្យនិងគ្លីនិកនៅសហរដ្ឋអាមេរិករួមហើយ។ ហើយឥឡូវ គ្រោងនឹងចែកចាយទៅតាមជុំវិញពិភពលោកជាពិសេសប្រទេសឬតំបន់មួយចំនួនដែលកំពុងមានករណីឆ្លងជម្ងឺ Covid-19 នេះច្រើន។
ប្រភព៖ Bloomberg.com
ដោយ៖ នឿន វណ្ណៈ