មនុស្សជាង ៧ ពាន់លាននាក់ប្រើ Social media តើអ្នកដឹងអ្វីខ្លះអំពីវា?
Facebook ជាគេហទំព័រតាមបណ្តាញសង្គមធំជាងគេមួយនៅលើពិភពលោក ដែលមានចំនួនអ្នកប្រើជាង ២,៤ ពាន់លាននាក់។ ហើយក៏នៅមានបណ្តាញសង្គមផ្សេងទៀតដូចជា Youtube និង Whatsapp គឺមានអ្នកប្រើច្រើនជាងមួយលាននាក់។ នៅលើពិភពលោក ចំនួនប្រជាជនសរុបមាន ៧,៧ ពាន់លាននាក់ ដោយក្នុងនោះមាន ៣,៥ ពាន់លាននាក់ចំពោះអ្នកដែលប្រើប្រាស់បណ្ដាញអនឡាញ នេះមានន័យថាក្នុងចំណោមនុស្ស៣នាក់ មានម្នាក់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងប្រជាជន១ភាគ៣ ប្រើប្រាស់អ៊ិនធឺណិត។
តើនរណាដែលប្រើបណ្តាញសង្គម (Social Media)? តើវាត្រូវបានចាប់ផ្តើមនៅពេលណា ហើយឥឡូវនេះតើគេហទំព័រមួយណាធំជាងគេ? ខាងក្រោមនេះជាចម្លើយដែលធ្វើឲ្យអ្នកអាចយល់បានខ្លះៗពី បណ្តាញសង្គម (Social Media)៖
ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចាប់ផ្តើមនៅដើមទសវត្សរិ៍ឆ្នាំ ២០០០
គេហទំព័រប្រព័ន្ធទំនាក់ទំនងសង្គមដំបូងគេដែលឈានដល់អ្នកប្រើប្រាស់សកម្មប្រចាំខែចំនួនមួយលាននាក់គឺគេហទំព័រ MySpace វាបានឈានដល់ចំណុចជោគជ័យមួយនៅឆ្នាំ ២០០៤។ នេះហើយគឺជាការចាប់ផ្តើមនៃប្រព័ន្ធទំនាក់ទំនងសង្គម។
ខាងលើនេះគឺជាតារាងដែលបង្ហាញគេហទំព័រផ្សព្វផ្សាយសង្គមជាប្រចាំខែ និងឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤។ ដែលមានគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗមួយចំនួនអាចមានអាយុកាលរហូតមកដល់ពេលឥឡូវនេះ ឯគេហទំព័រផ្សេងទៀតត្រូវបានរលាយរសាត់បាត់តាមខ្យល់ ទោះបីជាមានការពេញនិយមខ្លាំងយ៉ាងណាកាលពីមុននោះក៏ដោយ។ មិនតែប៉ុណ្ណោះរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគេហទំព័រកើតជាបន្តបន្ទាប់ អាចនឹងឈានដល់ការវ៉ាដាច់គេហទំព័រល្បីៗមួយចំនួនធំ។ ជាក់ស្តែងដូចជា Instagram បានកើតឡើងនៅឆ្នាំ ២០១១ ដល់ទាល់នឹងពេលឆ្នាំ ២០១៨ គេបានរកឃើញថាមានអ្នកប្រើប្រាស់ ១ពាន់លាននាក់ជាងច្រើនជាងគេហទំព័រ WeChat, Tumblr, Pinterest ឬក៏ TikTok ជាដើមបានបើកដំណើរការនៅខែកញ្ញា ឆ្នាំ ២០១៦ ហើយនៅពាក់កណ្តាលឆ្នាំ ២០១៨ វាបានឈានដល់អ្នកប្រើប្រាស់កន្លះពាន់លាននាក់រួចហើយ។ ហើយគេហទំព័រ TikTok បានបង្ហាញថាខ្លួនតែងតែទទួលបានអ្នកប្រើប្រាស់ថ្មីជាមធ្យមប្រមាណ ២០ លាននាក់ក្នុងមួយខែក្នុងរយៈពេលនេះ។
នៅក្នុងប្រទេសអ្នកមានយុវជនស្ទើរតែទាំងអស់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម
ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៣ ពាន់លាននាក់ ហ្វេសបុល (Facebook) បានក្លាយជាបណ្ដាញសង្គមមួយដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ ដោយ Youtube, Instagram និង WeChat មានអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់ ខណៈបណ្ដាញសង្គម Tumbr និង TikTok មានអ្នកប្រើប្រាស់ជាង ៥០០ លាននាក់។
ការអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទៅតាមអាយុ
អ្នកប្រើប្រាស់បណ្ដាញសង្គមមានអាយុខុសៗគ្នាស្របទៅតាមបណ្ដាញសង្គមនីមួយៗ ដោយបណ្ដាញសង្គមមួយចំនួនមានប្រជាប្រិយភាពទៅអ្នកប្រើប្រាស់ក្រុមអាយុ។ មនុស្សមានអាយុក្រោម២៥ឆ្នាំ មានការនិយមប្រើប្រាស់ Snapchat ចំនួន៧៣ភាគរយ ខណៈដែលមនុស្សដែលមានអាយុ ៦៥ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គមមួយនេះ។
ការកើនឡើងនៃបណ្តាញសង្គមនៅក្នុងប្រទេសអ្នកមានបានរួមគ្នាជាមួយនឹងការកើនឡើងនូវចំនួនពេលវេលាដែលចំណាយលើអ៊ីនធឺណេត
ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះពិតជាបានកើតឡើងជាមួយនឹងការកើនឡើងយ៉ាងច្រើននូវចំនួនពេលវេលាដែលមនុស្សចំណាយលើអ៊ីនធឺណេត។ នៅសហរដ្ឋអាមេរិកមនុស្សពេញវ័យចំណាយពេលច្រើនជាង 6 ម៉ោងក្នុងមួយថ្ងៃនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ‘Digital Media’ (កម្មវិធី និងគេហទំព័រដែលអាចចូលបានតាមរយៈទូរស័ព្ទចល័ត ថេប្លេត កុំព្យូទ័រ និងឧបករណ៍ភ្ជាប់ផ្សេងទៀត)។ ដូចតារាងខាងក្រោមបង្ហាញថាកំណើននេះត្រូវបានជំរុញស្ទើរតែទាំងស្រុងដោយការចំណាយពេលវេលាបន្ថែមលើស្មាតហ្វូន និងថេប្លេត។
យោងតាមការស្ទង់មតិពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឲ្យដឹងថាមនុស្សពេញវ័យដែលមានអាយុពី ១៨ ទៅ ២៩ ឆ្នាំនៅសហរដ្ឋអាមេរិកទំនងជាទទួលបានព័ត៌មានដោយប្រយោលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងការចុះផ្សាយពីកាសែតបោះពុម្ព ឬគេហទំព័រព័ត៌មាន។ ហើយពួកគេក៏ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅលើអ៊ីនធឺណេត “ស្ទើរតែជានិច្ចកាល”។
មានភ័ស្តុតាងបង្ហាញថានៅក្នុងប្រទេសអ្នកមានផ្សេងទៀតប្រជាជនក៏ចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃតាមអ៊ិនធឺរណេតដែរ។ តារាងបន្ទាប់បង្ហាញពីចំនួនម៉ោងដែលយុវជនចំណាយលើអ៊ិនធឺណេតក្នុងចំណោមប្រទេសអ្នកមាន។ ដូចដែលយើងបានឃើញហើយជាមធ្យមសម្រាប់អង្គការ OECD មានច្រើនជាង ៤ ម៉ោងក្នុងមួយថ្ងៃហើយនៅប្រទេសខ្លះជាមធ្យមគឺលើសពី ៦ ម៉ោងក្នុងមួយថ្ងៃ។
ទស្សនវិស័យខ្លះស្តីពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស
ភាគរយនៃមនុស្សពេញវ័យនៅអាមេរិកដែលប្រើបណ្តាញសង្គមបានកើនឡើងពី ៥% ក្នុងឆ្នាំ ២០០៥ ដល់ ៧៩% ក្នុងឆ្នាំ ២០១៩។ សូម្បីតែនៅលើឆាកពិភពលោកល្បឿននៃការសាយភាយគឺគួរឲ្យកត់សម្គាល់៖ ហ្វេសប៊ុក (Facebook) បានកើនឡើងពីការគ្របដណ្តប់ប្រហែល ១,៥% នៃចំនួនប្រជាជនពិភពលោកក្នុងឆ្នាំ ២០០៨ ដល់ប្រហែល ៣០% ក្នុងឆ្នាំ ២០១៨។
ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសហរដ្ឋអាមេរិកគឺអាចប្រៀបធៀបបានទៅនឹងល្បឿនដែលទាក់ទងទៅនឹងបច្ចេកវិទ្យាដែលអាចធ្វើទំនាក់ទំនងបានទំនើបបំផុតរួមមានកុំព្យូទ័រ ស្មាតហ្វូន និងអ៊ីនធឺណេត។ ការកើនឡើងនៃបណ្តាញសង្គមគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយពីរបៀបដែលឥរិយាបទសង្គមអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័សនិងខ្លាំងក្លាបំផុត៕
អត្ថបទ ៖ Anthony
ប្រភព ៖ World Economic Forum