រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ - បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)នឹងរៀបចំព្រឹត្តិការណ៍ សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ “CODE-C: Developer Conference and Tech Expo 2023” ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ៨-៩ ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៦:០០ល្ងាច នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។

CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ដែលរៀបចំឡើងជាលើកទី២ នៅប្រទេសកម្ពុជា ដែលប្រមូលផ្តុំ អ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេក​វិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញាវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និង បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។

សន្និសីទនេះនឹងរៀបចំជាកិច្ចពិភាក្សាលើប្រធានបទចំនួន ២ ទី(១) បច្ចុប្បន្នភាពនៃការគំរាមកំហែងដល់សន្ដិសុខសាយប័រ និងយុទ្ធសាស្ត្រការពារទិន្នន័យអ្នកប្រើប្រាស់ និងពង្រឹងឯកជនភាពឌីជីថល ទី(២) និន្នាការបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់អ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឈានមុខដែលកំពុងមានតម្រូវការនៅកម្ពុជានិងសកលលោក។ ក្រៅពីនេះក៏មានវាគ្មិនប្រមាណ ៤៥រូបទៀត នឹងធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗមានជាអាទិ៍ ការអភិវឌ្ឍសុសវែរ (Software Development) វេប ៣.០ (Web 3.0) បច្ចេកវិទ្យាក្លោដ (Cloud Computing ) បញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រទិន្នន័យ (Data Science) បច្ចេកវិទ្យាទីផ្សារ (MarTech) ការបង្កើតវីដេអូហ្គេម (Game Development)  ការរចនាច្នៃប្រឌិត និងការតាំងពិព័រណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន និងធុរកិច្ចថ្មីឌីជីថល ប្រមាណ ៥០ ស្ដង់ ព្រមទាំងមានអ្នកចូលរួមជាអ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល មកពីក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាបនិកធុរកិច្ចថ្មីឌីជីថល អ្នកផ្ដល់សេវាកម្មឌីជីថល និងនិស្សិតប្រមាណ ៣០០០នាក់។

CODE-C ទទួលបានការឧបត្ថម្ភដោយ មូលនិធិ ស.អ (CBRD Fund) និងក្រុមហ៊ុន Smart Axiata និងចូលរួមចំណែកឧបត្ថម្ភដោយ UDAYA, Morakot Technology, KOSIGN, T.O Group, Proseth Institute, SmallWorld, Slash ជាដើម។          

          ​

សូមចុះឈ្មោះតាមតំណរ https://bit.ly/CODE-C2023-REGISTRATION ដើម្បីចូលរួមកម្មវិធីនេះដោយសេរី និងឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម៖

***ចូលទៅកាន់គេហទំព័រ https://www.idri.edu.kh/events/code-c-2023/
***ទំនាក់ទំនង panharith.in@cadt.edu.kh​
***+855 - 85 556 558
***តំណ Poster កម្មវិធី ៖ https://drive.google.com/file/d/1NcRsnVrRwMCbKGQIhyYP6fkfbBA5GEVO/view?usp=sharing