ការវាយតម្លៃនិងសិក្សាលើដៃគូប្រកួតប្រជែងអាជីវកម្មអ្នក ជាគន្លឹះសំខាន់ក្នុងការពង្រឹងអាជីវកម្មរបស់អ្នក
នេះជាគន្លឹះនៃការវាយតម្លៃនិងសិក្សាពីដៃគូប្រកួតប្រជែងអាជីវកម្មរបស់អ្នក។ ការធ្វើការវាយតម្លៃនិងវិភាគពីចំណុចពិសេស និងចំណុចខ្វះខាតរបស់ដៃគូប្រកួតប្រជែងរបស់អ្នក គឺនឹងអាចឱ្យអ្នកបានឈ្វេងយល់ពីចំណុចខ្លាំងនិងចំណុចខ្វះខាតនៃយុទ្ធសាស្ត្រ និងផែនការធ្វើទីផ្សាររបស់អ្នក ដើម្បីធ្វើការកែលំអរឱ្យអាជីវកម្មរបស់អ្នកក្ដាប់បានចំណែកទីផ្សារខ្លាំងជាងដៃគូប្រកួតប្រជែងអ្នក។
- Choose your competitors - ស្វែងរកមើលដៃគូប្រកួតប្រជែងនៃអាជីវកម្មរបស់អ្នក។ ក្នុងនាមជាម្ចាស់អាជីវកម្មអ្នក អ្នកនឹងមានបានដឹងថាដៃគូប្រកួតប្រជែងនៃអាជីវកម្មរបស់អ្នកជានរណាដោយផ្អែកទៅលើប្រភេទសេវាកម្ម ឬផលិតផលដែលអាជីវកម្មនោះផ្ដល់ទៅឱ្យអតិថិជន។
- Describe each competitor - ធ្វើការសិក្សាបន្ថែមទៅលើដៃគូប្រកួតប្រជែងរបស់អ្នកទៅលើប្រភេទផលិតផល សេវាកម្ម ទីតាំង និងចំណែកទីផ្សារដែលពួកគេមាន។
- Describe their competitive offerings - សិក្សាទៅលើភាពប្រកួតប្រជែងរវាងអាជីវកម្មអ្នក និងដៃគូប្រកួតប្រជែងរបស់អ្នកថាផលិតផល ឬសេវាកម្មរបស់ពួកគេមានលក្ខណៈបែបណា ខុសប្លែកអ្វីខ្លះ ឬក៍ដូចគ្នាទៅនឹងអ្វីដែលអាជីវកម្មរបស់អ្នកកំពុងតែផ្ដល់ទៅឱ្យអតិថិជន។
- Summarize their online presence - ស្វែងយល់ពីសកម្មភាពធ្វើទីផ្សាររបស់ពួកគេនៅលើប្រព័ន្ធឌីជីថល ថាពួកគេសកម្មខ្លាំង ឬយ៉ាងណា ហើយក្ដោបក្ដាប់អតិថិជនលើបណ្ដាញអ៊ីនធើណែតបានច្រើនប៉ុណ្ណា។
- List their strengths - ឈ្វេងយល់ពីចំណុចខ្លាំងនៃអាជីវកម្មរបស់ពួកគេ ថាអាជីវកម្មរបស់គេមានចំណុចពិសេសខុសពីអាជីវកម្មអ្នកយ៉ាងណាខ្លះ។ ហើយត្រូវយល់ពីគុណតម្លៃអតិថិជនដែលគេបានផ្ដល់ទៅឱ្យអតិថិជនរបស់ពួកគេ។
- List their weaknesses - ឈ្វេងយល់ពីចំណុចខ្សោយរបស់ពួកគេដោយស្វេងរកចំណុចដែលពួកគេខ្វះខាត និងត្រូវការកែតម្រូវឱ្យល្អប្រសើរជាងមុន។
- Identify your opportunities – វាយតម្លៃពីឱកាសរបស់អ្នកក្នុងការបំពេញចំណុចខ្វះខាតនៃដៃគូប្រកួតប្រជែងអ្នក ហើយអ្នកគួរកែប្រែអាជីវកម្មរបស់អ្នកយ៉ាងណាឱ្យប្លែកនិងខ្លាំងជាងដៃគូប្រកួតប្រជែងរបស់អ្នក។
- Identify Threats - វាយតម្លៃពីហានិភ័យថាអាជីវកម្មអ្នកកំពុងរងឥទ្ធិពលមិនល្អអ្វីខ្លះពីវត្តមានដៃគូរប្រកួតប្រជែងរបស់អ្នកក្នុងពេលនេះ។