ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត (Hack)មានប្រភពចេញពីប្រទេសធំៗទាំង ៥ នេះ
ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតបាននឹងកំពុងកើតឡើងនៅទូទាំងពិភពលោក។ បណ្តាប្រទេសភាគច្រើនបានធ្លាក់ខ្លួនរងគ្រោះដោយសារការវាយលុករបស់ Hacker ដែលមានប្រភពមកពីប្រទេសដទៃទៀត ហើយអត្រានេះកើនឡើងយ៉ាងខ្លាំងដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាល អាជីវកម្ម និងសេដ្ឋកិច្ចនៅជុំវិញពិភពលោក។ នេះជាការរីកចម្រើនឥតឈប់ឈរនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតអាចបណ្តាលឱ្យមានគ្រោះមហន្តរាយដែលបង្កើតឡើងដោយមនុស្សនៅជុំវិញពិភពលោក។
តើការវាយប្រហារតាមអ៊ិនធឺណិតនេះមានប្រភពមកពីណា? ការវាយប្រហារលើអ៊ីធឺណិត ភាគច្រើនគឺបណ្តាលមកពីក្រុម hacker ដែលបានប្រមូលមនុស្សពោរពេញទៅដោយអ្នកមានចំណេះដឹងយ៉ាងស្ទាត់ជំនាញ បង្កើតជាក្រុមមួយសម្រាប់ធ្វើការវាយប្រហារស្ថាប័នផ្សេងៗ។ ខាងក្រោមនេះជាប្រទេសធំៗទាំង ៥ ដែលមានក្រុមអ្នក Hacker ច្រើនជាងគេ៖
១) ប្រទេសចិន
ប្រទេសចិននៅតែបន្តផ្តល់ប្រាក់បន្តទៀតក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដោយលួចកម្មសិទ្ធិបញ្ញានៅក្នុងដំណើរការនេះ ទោះបីជាមានសម្ពាធនយោបាយពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។ គួរបញ្ជាក់ផងដែរថាយុទ្ធនាការចារកម្មតាមអ៊ិនធឺណិតរបស់ប្រទេសចិនហាក់ដូចជាមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀត។ គោលបំណងនៃការវាយប្រហារទាំងនេះគឺដើម្បីវាយប្រហារបណ្តាញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ យោងតាមការស្រាវជ្រាវ ២៧.២៤% នៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានផ្តួចផ្តើមចេញពីប្រទេសចិន។
២) សហរដ្ឋអាមេរិក
សន្និសីទសារព័ត៌មាន G20 ដែលបានធ្វើនៅប្រទេសចិន ដោយលោក Barack Obama បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិកមានកន្លែងផ្ទុកព័ត៌មានដ៏ធំជាងគេនៅលើពិភពលោក»។ តាមពិត ១៧.១២% នៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតត្រូវផ្តើមឡើងដោយសហរដ្ឋអាមេរិក។ យោងតាមការប៉ាន់ស្មាន សហរដ្ឋអាមេរិកមានចំនួនជិត ១០% នៃចរាចរណ៍ឌីជីថលដ៏គ្រោះថ្នាក់របស់ពិភពលោក។ វាជាកន្លែងរបស់ពួក Hacker ល្បីឈ្មោះជាច្រើនលាក់ខ្លួន និងសំងំធ្វើការឲ្យរដ្ឋាភិបាល។
៣) ប្រទេសតួកគី
ការវាយប្រហារតាមរយ:អ៊ីនធឺណិតនៅលើពិភពលោក ចំពោះប្រទេសតួកគីមានប្រមាណជាង 4.7%។ ហើយ 10.24% ដែលជាក្រុមអ្នក Hacker គឺចេញមកពីប្រទេសនេះ។ ដូច្នេះមួយទសវត្សរ៍ចុងក្រោយនេះគឺមានការកើនឡើងខ្ពស់នៃអ្នកវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសតួកគី។
៤) ប្រទេសប្រេស៊ីល
កាលពីឆ្នាំកន្លងទៅនៅអូឡាំពិក នៅទីក្រុងរីអូ ត្រូវបានប៉ុនប៉ងដោយពួក Hacker ដែលប្រទេសប្រេស៉ីលឈានមុនគេក្នុងរឿងនេះ។ ប្រទេសប្រេស៉ីលមិនត្រឹមតែធ្វើការវាយប្រហារតែអាមេរិកខាងត្បូងនោះទេ ប៉ុន្តែអាចជាអឌ្ឍគោលត្បូងទាំងមូល។ ប្រហែលជា 8.60% ចំពោះការវាយប្រហារដោយជនជាតិប្រេស៉ីល។ នេះជាហេតុផលនៃអ្នក Hacker មានចំនួនកើនឡើងនៅប្រទេសប្រេស៉ីលគឺដោយសារខ្វះខាតប្រាក់ចាយវាយផ្ទាល់ខ្លួនទើបគេសម្រេចចិត្តធ្វើបែបនេះ។
៥) ប្រទេសរុស្ស៊ី
ប្រហែល 4.3%នៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនៅលើពិភពលោកគឺចេញមកពីប្រទេសរុស្ស៉ី។ អ្នក Hacker ដែលជាជនជាតិរុស្ស៉ីគឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងពិភពលោក ជារួមទិន្នន័យសរុបជាង 5.14% គឺចេញពីប្រទេសរុស្ស៉ីទាំងអស់៕
ដោយ៖ ជា ធារិទ្ធ