១) រយៈពេល
Marketing Strategies៖ ជាការដាក់ចេញនូវយុទ្ធសាស្ត្រទីផ្សាររយៈពេលវែង (លើសពីមួយឆ្នាំ) ដើម្បីសម្រេចបានគោលដៅអាជីវកម្ម។

Marketing Plans៖ ជាផែនការរយៈពេលខ្លីដើម្បីរុញសន្ទុះអាជីវកម្ម ឬប្រើនៅពេលមានការវិវត្តន៍ថ្មីៗណាមួយ។

២) សកម្មភាព
Marketing Strategies៖ សំដៅដល់សកម្មភាពរយៈពេលវែង (៣ឆ្នាំ ទៅ៥ឆ្នាំ) ដើម្បីបង្កើតកេរ្តិ៍ឈ្មោះអាជីវកម្មតាមរយៈ Search Engine Optimization (SEO) Public relations (PR) Publishing and Promoting Content ក៏ដូចជា Social Media ជាដើម។

Marketing Plans៖ ដោយយកយុទ្ធសាស្រ្តទីផ្សារ (Marketing Strategies) មកបំបែកឲ្យទៅជាផែនការទីផ្សាររយៈពេលខ្លី គេធ្វើផែនការទីផ្សារនៅពេលមានចង់បង្កើនសន្ទុះការលក់មានដូចជា ការបញ្ចុះតម្លៃ ការបើកលក់ផលិតផលថ្មីជាដើម។

៣) ការឆ្លើយតបគាំទ្រ
Marketing Strategies៖ គាំទ្រ និងឆ្លើយយតបទៅនឹងគោលដៅរយៈពេលវែងរបស់អាជីវកម្ម
Marketing Plans៖ បង្កើតជាសកម្មភាពដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទីផ្សារ។

តែទោះជាយ៉ាងណាក៏ដោយ មិនថាយុទ្ធសាស្រ្តទីផ្សារ (Marketing Strategies) ឬក៏ផែនការទីផ្សារ (Marketing Plans) សុទ្ធតែមានតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យអាជីវកម្ម ព្រោះវាជាអ្នកសម្រេចនូវគោលដៅអាជីវកម្មដែលបានកំណត់ទុក។