ដោយសម្លឹងឃើញពីឱកាសការងារនៅក្នុងវិស័យ Marketing យើងបានរៀបចំវគ្គសិក្សារយៈពេល ១៦ម៉ោង អំពី វិថីឆ្ពោះទៅកាន់ «អាជីពអ្នកទីផ្សារ (Marketer)» សម្រាប់និស្សិត និងអ្នកចង់ប្ដូរអាជីពដំបូង។

ជាគ្រូបង្គោលមួយរូបក្នុងវគ្គសិក្សានេះ លោក យ៉ន សុភារិទ្ធអះអាងថា វគ្គសិក្សានេះ នឹងផ្ដោតសំខាន់ទៅលើខ្លឹមសារ ដែលឆ្លុះបញ្ចាំងពីការកសាងអាជីពជាមូលដ្ឋានសម្រាប់អ្នកដែលចង់ក្លាយទៅជាអ្នកធ្វើការងារនៅក្នុងវិស័យ Marketing។ អ្វីដែលកាន់តែពិសេស បន្ទាប់ពី បញ្ចប់ការសិក្សា ប្អូនៗអាចចូលហាត់ការ ឬបំពេញ ការងារជាបុគ្គលិកសាកល្បងនៅតាមអង្គភាពយើង និងអង្គភាពដែលជាដៃគូរបស់យើងតែម្ដង។ 

លោកបានបន្តទៀតថា កម្មវិធីបណ្ដុះបណ្ដាលនេះនឹងមានការចែករម្លែកពីអ្នកជំនាញ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់មកពីស្ថាប័នចម្រុះមួយចំនួនផងដែរ ដើម្បីឱ្យប្អូនកាន់តែទទួលបាននូវបទពិសោធន៍ជាក់ស្ដែងពីអ្នកដែលបាននិងកំពុងឆ្លងកាត់ការងារនេះអស់រយៈពេលជាច្រើនឆ្នាំ។ 

ព័ត៌មានលម្អិតសូមពិនិត្យមើលខាងក្រោមនេះ៖

ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ shorturl.at/vOTV3