ថ្មីៗនេះក្រសួងអប់រំយុវជននិងកីឡាទើបតែបានអនុញ្ញាតឱ្យស្ថាប័នអប់រំមួយចំនួនបើកដំណើរការឡើងវិញជាធម្មតា។ ប៉ុន្តែក្នុងស្ថានភាពតានតឹងអំឡុងកូវីដ១៩នេះ ស្ថាប័នអប់រំឯកជនគួរតែស្វែងរកវិធីសាស្ត្រថ្មីៗនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញនិងលើកទឹកចិត្តសិស្សានុសិស្សឱ្យមកចុះឈ្មោះចូលរៀនតាមស្ថាប័នរបស់ខ្លួន។ តើយុទ្ធសាស្ត្រធ្វើទីផ្សារដ៏មានប្រសិទ្ធភាពខ្ពស់បែបណាដែលអាចទាក់ទាញសិស្សឱ្យមកចុះឈ្មោះចូលរៀនក្នុងស្ថាប័នអប់រំ? ខាងក្រោមនេះគឺជាគន្លឹះទាំង ៥ ក្នុងធ្វើទីផ្សារទាញយកសិស្សឱ្យមកចុះឈ្មោះចូលរៀនតាមស្ថាប័នអប់រំរបស់អ្នក៖

១. បង្កើតវេបសាយសាលា
ការមានវេបសាយ ឬគេហទំព័រផ្លូវការរបស់សាលានឹងជួយដល់ការទាញទំនុកចិត្តពីសិស្សដោយពួកគេនឹងបានស្វែងយល់បន្ថែមថាសាលារបស់អ្នកថាស្ថាប័នអប់រំអ្នកមានស្តង់ដារត្រឹមត្រូវឬទេ។ ជាពិសេសនោះពួកគេនឹងបានយល់ពីព័ត៌មានបន្ថែមដូចជាការសកម្មភាពក្នុងថ្នាក់រៀន សកម្មភាពគ្រូនិងសិស្ស និងមុខវិជ្ជាជាដើម។ បើវេបសាយអ្នកដាក់បញ្ចូលនូវពាក្យគន្លឹះ SEO ទៀត នោះវេបសាយសាលាអ្នកនឹងទទួលបានភាពពេញនិយមក្នុងការស្វែងរកពីសំណាក់សិស្សានុសិស្សដែលកំពុងតែមានបំណងចង់ស្វែងរកសាលាចូលរៀនជាដើម។ 
បច្ចុប្បន្នការមានវេបសាយផ្ទាល់ខ្លួនរបស់ស្ថាប័នអប់រំគឺនឹងជួយដល់ការផ្សព្វផ្សាយរាល់នូវយុទ្ធនាការ (campaign) ដែលសាលាអ្នកកំពុងធ្វើដើម្បីការផ្សព្វផ្សាយដំណឹងផ្សេងៗទៅដល់អតិថិជនគោលដៅរបស់ខ្លួន។ ការមានគេហទំព័រផ្ទាល់ខ្លួនក៏អាចជាការបង្កើនទំនុកចិត្តដល់អ្នកសិក្សាទៅលើសាលារបស់អ្នកផងដែរ។ 

២. បណ្ដាញសង្គម
ការពិតទៅ ការដែលស្ថាប័នអប់រំមានវត្តមានលើបណ្ដាញសង្គមមានដូចជា Facebook និង Instagram ជាដើមគឺជាចំណុចពិសេសមួយសម្រាប់ការភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្ស ឱពុកម្ដាយសិស្ស និងអាណាព្យាបាលជាដើមដែលកំពុងតែស្វែងរកការអប់រំ។ តាមរយៈស្រាវជ្រាវនិងការស្វែងរកព័ត៌មានពីសាលារបស់អ្នកតាមរយៈបណ្ដាញសង្គមនឹងធ្វើឱ្យពួកគេទទួលបានរាល់ព័ត៌មានរហ័សនិងជួយដល់ការសម្រេចចិត្តជ្រើសរើសការសិក្សាបានលឿនផងដែរ។
Facebook គឺជាបណ្ដាញសង្គមមួយដែលអាចឱ្យអ្នកបង្កើតសហគមន៍តាមអ៊ីនធឺណិតនិងបង្កើតការសន្ទនាជាមួយអតិថិជន។ សម្រាប់សាលារៀនឬមហាវិទ្យាល័យវាអាចជាយានមួយផ្សេងទៀតដើម្បីផ្តល់ព័ត៌មានដល់ឪពុកម្តាយ អាណាព្យាបាល និងសិស្ស។ ការបង្កើតវីដេអូចូលប្រព័ន្ធបង្ហោះព្រឹត្តិការណ៍ផ្សព្វផ្សាយការស្ទង់មតិ សួរសំណួរ និងជាទូទៅធ្វើឱ្យប្រសើរឡើងនូវការប្រាស្រ័យទាក់ទង។

៣. ការបង្កើតវីដេអូបង្រៀនតាមអនឡាញ
ការបង្រៀនអនឡាញកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្នុងអំឡុងការវាយលុកពីជំងឺរាតត្បាតកូវីដ១៩ នេះ។ វាជាមេរៀនមួយសម្រាប់ស្ថាប័នអប់រំមួយចំនួនធំដែលធ្លាប់និងកំពុងជួបបញ្ហានេះដែលសាលាត្រូវបិទមួយរយៈកាលជំងឺកូវីដ១៩ បង្អាក់ការបន្តសកម្មភាពសិក្សារបស់សិស្ស។ ដូចនេះការផលិតវីដេអូបង្រៀនអនឡាញនឹងជួយសម្រួលដល់ការបន្តការសិក្សាដល់សិស្សក្នុងគ្រាបញ្ហានេះ។ ការបង្រៀនអនឡាញទៀតសោតមានលក្ខណៈងាយស្រួលដល់ការបង្រៀនដល់សិស្សដែលមិនសូវមានពេលរៀនផ្ទាល់ក្នុងថ្នាក់រៀន ឬចូលចិត្តក្នុងការរៀនតាមអនឡាយដោយសារមានកត្តាផ្សេងៗដូចជានៅឆ្ងាយសាលាជាដើម។

៤. ការផ្សព្វផ្សាយតាមសារ SMS និងអ៊ីម៉ែល
ការធ្វើទីផ្សារតាមសារ SMS និងអ៊ីម៉ែលគឺជាវិធីសាស្ត្រទំនើបមួយក្នុងការជួយរុញច្រានការផ្សព្វផ្សាយដំណឹង និងការធ្វើយុទ្ធនាការរបស់ស្ថាប័នអប់រំឱ្យទៅដល់និងសិស្សានុសិស្សគោលដៅ។ ខុសពីការដើរចែកខិតប័ណ្ណផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមសារ SMS និងអ៊ីម៉ែលគឺចាយពេលតិច មិនចំណាយកម្លាំងនិងថវិកាច្រើន ហើយមានប្រសិទ្ធភាពខ្ពស់។ មួយពព្រិចភ្នែក សារនិងអ៊ីម៉ែលលោតទៅដល់នឹងឧបករណ៍ប្រើប្រាស់មានដូចជាទូរស័ព្ទនិងកុំព្យូទ័រដៃរបស់សិស្សដែលនេះជាការបង្កើនអន្តរកម្មរវាងស្ថាប័នអប់រំអ្នកជាមួយនឹងសិស្សនុសិស្សគោលដៅក៏ដូចជាការជួយឱ្យសិស្សបានស្គាល់ពីស្ថាប័នអប់រំរបស់អ្នកផងដែរ។

៥. ការផ្សព្វផ្សាយតាមរយៈ PR (Press Release)
ការផ្សេព្វផ្សាយតាម PR មានលក្ខណៈពិសេសដែលអាចប្រកូកប្រកាសផ្សព្វផ្សាយពីកម្មវិធី ឬការបើកសម្ពោធកម្មវិធីអ្វីមួយជាលក្ខណៈសាធារណៈ។ ការផ្សព្វផ្សាយបែបនេះងាយស្រួលវាស់វែងប្រសិទ្ធភាពរបស់សកម្មភាពសាលារបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះវាជួយទាញយក Impression ច្រើនជាមួយនឹងការបានឃើញតាមបណ្ដាញអ៊ីនធឺណិត។
ចំណុចទាំង ៥ នេះគឺជាចំណុចសំខាន់ក្នុងការកសាងយុទ្ធសាស្ត្រធ្វើទីផ្សារទាញសិស្សឱ្យមកចុះឈ្មោះចូលរៀនក្នុងស្ថាប័នអប់រំ។ ជាមួយនឹងការមានវេបសាយ ផេកលើបណ្ដាញសង្គម និងផ្ដល់ការបង្រៀនតាមអនឡាញជាផ្នែកនៃការផ្សព្វផ្សាយតាមរយៈ PR សារ SMS និងអ៊ីម៉ែល នឹងថែមទាំងជួយកសាងទំនុកចិត្តពីសំណាក់សិស្សានុសិស្សនិងអាណាព្យាបាលព្រោះពួកគាត់នឹងយល់ច្បាស់ពីស្តង់ដារនៃការបង្រៀននៅក្នុងស្ថាប័នអប់រំអ្នកនិងងាយស្រួលក្នុងការចាប់យកព័ត៌មានលម្អិតពីខាងស្ថាប័នអប់រំរបស់អ្នកផងដែរ។ 

ឆ្លងកាត់បទពិសោធន៍ធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលអស់រយៈពេលជាង ៣ ឆ្នាំនេះ ភ្នាក់ងារធ្វើទីផ្សារតាមបណ្ដាញឌីជីថល BizKhmer Media បានមើលឃើញពីតម្រូវការខ្ពស់នៃស្ថាប័នអប់រំក្នុងបរិបទនៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រធ្វើទីផ្សារមកងាកធ្វើតាមប្រព័ន្ធឌីជីថលវិញដើម្បីបង្កើនការផ្សព្វផ្សាយនិងទាក់ទាញសិស្សឲ្យចុះឈ្មោះចូលរៀន។

ភ្នាក់ងារ BizKhmer Media មានផ្ដល់នូវសេវាកម្មដូចជា៖ 
1. សេវាកម្មគ្រប់គ្រងហ្វេសប៊ុកផេកអាជីវកម្ម
2. រចនារូបភាពតាមបែបច្នៃប្រឌិត
3. ថតរូប
4. ផលិតវីដេអូ
5. វិភាគលើដៃគូប្រកួត Marketing Intelligence and Analysis
6. អត្ថបទផ្សព្វផ្សាយ ឬ Press Release
7. ប្រឹក្សាយោបល់ និងរៀចចំផែនការពង្រីកម៉ាកយីហោរ
8. ឆ្លើយតបសារស្វ័យប្រវត្តិ Chatbot
9. វិភាគរបាយការណ៍ផេក
10. ផ្សព្វផ្សាយលើផ្ទាំងសម្រង់សម្ដី
11. ស្ពតម៉ូដែល Spot Model
12. ផ្ដល់ដំណោះស្រាយរាល់បញ្ហាផ្សេងៗ
13. ការឡាយចល័ត (Mobile Live)
14. ធ្វើទីផ្សារតាម SMS និង Email


សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនង
📱017 495 960/012 666 104
📱010 243 344/015 224 299

Facebook Page: https://www.facebook.com/bizkhmermedia

LinkedIn Page: https://www.linkedin.com/company/bizkhmermedia