វគ្គសិក្សាខ្លី៖ ការគ្រប់គ្រង់អាជីវកម្មអចលនទ្រព្យ យុទ្ធសាស្ត្រម៉ាឃីធិងនិងការលក់របស់ទីភ្នាក់ងារអចលនទ្រព្យ
ប្រធានបទ៖គ្រប់គ្រងអាជីវកម្មយុទ្ធសាស្ត្រម៉ាឃីធិងនិងការលក់របស់ទីភ្នាក់ងារអចលនទ្រព្យក្នុងបរិបទបច្ចេកវិទ្យាឌីជីថល
ក/បញ្ហាបច្ចុប្បន្ន៖
វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនយ៉ាងច្រើននៅក្នុងរយៈកាលបួន-ប្រាំឆ្នាំកន្លងមកហើយ។ ធុរជនក្នុងស្រុកកាន់តែច្រើនបានបែរមកចាប់អារម្មណ៍ក្នុងវិស័យនេះដំណាលគ្នានឹងកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផែនការពង្រីកតាមចំណុចជាយុទ្ធសាស្រ្តជាច្រើនដូចជានៅក្រុងភ្នំពេញ ក្រុងសៀមរាប ក្រុងកំពង់សោម ក្រុងបាវ៉ិត និង ប៉ោយប៉ែត ក៏ដូចជាការពង្រីកក្រុងរណបជុំវិញរាជធានី និងផ្លូវខ្សែក្រវ៉ាត់មួយចំនួនទៀត។ នេះជាឱកាសអំណោយផលនៃការវិនិយោគ ការអភិវឌ្ឍនិងសេវាគាំពារដទៃទៀតក្នុងវិស័យអចលនទ្រព្យដែរ។ ជាក់ស្តែង សហគ្រិនជាតិយើងហាក់ដណ្តើមបានភាគចំណែកទីផ្សារផ្នែកអចលនទ្រព្យលំនៅដ្ឋានមួយផ្នែកហើយ ប៉ុន្តែ ផ្នែកពាណិជ្ជកម្មនិងឧស្សាហកម្មនៅក្នុងសមាមាត្រមិនសូវដុំកំភួនទេ។ ជាមួយគ្នានឹងនិន្នាការនៃតម្លៃអចលនវត្ថុនៅកម្ពុជានៅទាបជាងប្រទេសជិតខាងដូចជានៅថៃ ម៉ាឡេស៊ីនិងវៀតណាមជាដើម ក្រុមហ៊ុនបរទេសជាច្រើនបានលោតចូលមករកស៊ីក្នុងវិស័យនេះ និងធ្វើឱ្យទីផ្សារនេះបន្តិចម្តងៗក្លាយជាសមុទ្រឈាមពោលគឺសមរភូមិប្រកួតប្រជែងក្តៅគគុកមួយ។ ជាការគួរសោកស្តាយ ទាំងអ្នកវិនិយោគឬអ្នកអភិវឌ្ឍកម្ពុជាមិនបានចាប់យកឱកាសបានច្រើននោះទេ ដោយសារមួយចំនួនខ្វះខាតទុន ចំណេះដឹង និងធនធានមនុស្ស។ ឆ្លើយតបទៅនឹងសំណូមពរនេះ BizKhmer Media, We Strong Realty និង B2 Solution Consultancy សហការគ្នាក្នុងការកសាងសមត្ថភាពដល់បុគ្គលដែលមានចំណាប់អារម្មណ៍ក៏ដូចជាសហគ្រាសក្នុងវិស័យនេះដែលចង់កសាងសមត្ថភាពក្នុងម៉ូដែលធុរកិច្ចមួយដែលឆ្លើយតបទៅនឹងបទពិសោធន៍អន្តរជាតិ។
ជាសេចក្តីសង្ខេប យើងធ្វើការបណ្តុះបណ្តាលជាស៊េរីក្រោមប្រធានបទ «ជំហានឆ្ពោះទៅកាន់ភ្នាក់ងារអចលន
ទ្រព្យអាជីព» ដែលជាចំណុចចាប់ផ្តើមឆ្ពោះទៅជាទីភ្នាក់ងារ និងជាអ្នកអភិវឌ្ឍទៅថ្ងៃក្រោយ។ សម្រាប់វគ្គខ្លីខាងមុខនេះយើងផ្តោតជាតំបូងលើការគ្រប់គ្រងអង្គភាពផ្នែកអចលនទ្រព្យ និងការប្រកាន់យកនូវសីលធម៌ ការវិភាគពីទីផ្សារអចលនទ្រព្យ ស្វែងយល់ពីកិច្ចទីផ្សារ (ម៉ាឃិធីង) និងយុទ្ធសាស្ត្រនៃការលក់នៅក្នុងបរិបទមួយប្រកបដោយការប្រកួតប្រជែង។ ជាមួយគ្នានេះ ក៏មានបង្ហាញពីបច្ចេកទេសក្នុងការផ្សព្វផ្សាយដោយប្រើបច្ចេកវិជ្ជាឌីហ្សីតាល់ម៉ាឃិធីងផងដែរ។
ខ/ ប្រធានបទសំខាន់ៗដែលនឹងបកស្រាយមាន៖
១. ការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ
២. ក្រមសីលធម៌
៣. ទំនាក់ទំនងក្នុងអាជីវកម្ម
៤. ម៉ាឃីធិងនិងកំហុសឆ្គងនៃការអនុវត្តក្នុងបរិបទទំនើប
៥. ការវិភាគទីផ្សារអចលនទ្រព្យ និងឥរិយាបថអតិថិជនក្នុងទីផ្សារលំនៅដ្ឋាន
៦. ដំណើរការម៉ាឃីធិងអចលនទ្រព្យនិងលក្ខណៈពិសេសរបស់វា
៧. យុទ្ធសាស្ត្រសមាហរណកម្មម៉ាឃីធិងនិងការលក់ដែលអនុវត្តដោយទីភ្នាក់ងារនិងភ្នាក់ងារអចលនទ្រព្យ
៨. កំហុសឆ្គងក្នុងការអនុវត្តម៉ាឃីធិងនិងការលក់អចលនទ្រព្យ
៩. បច្ចេកទេសឌីហ្សីតាល់ម៉ាឃិធីង។
១០.បច្ចេកទេសផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងការធ្វើទីផ្សារតាមបែបទំនើប
១១. បទបង្ហាញគម្រោងរីសត និងការអនុវត្តលក់ជាក់ស្ដែង (ចូលជាសមាជិកក្រុមលក់អាជីព)
គ/ ចូលរួមឧទ្ទេសនាមដោយ៖
-បណ្ឌិត សឿម ឆាយ ជា សាស្ត្រាចារ្យ អ្នកប្រឹក្សាយោបល់ជាន់ខ្ពស់ ឯកទេសជំនាញកំណើនសេដ្ឋកិច្ច និងវិស្វករហិរញ្ញវត្ថុ
-បណ្ឌិត យិន ឆេងស៊ន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកប្រឹក្សាយោបល់លើការគ្រប់គ្រងធុរកិច្ច មកពី B2 Solution Consultancy
-លោក យ៉នសុភារិទ្ធ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច និងជាស្ថាបនិក BizKhmer, BizKhmer Media, BizKh.Asia និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន We Strong Realty
ឃ/ តម្លៃសិក្សា
• តម្លៃសិក្សា៖ ៥៩ ដុល្លារ
• រយៈពេល៖ ៧ម៉ោង
• ទីកន្លែង និងកាលបរិច្ឆេទ៖ នៅ Diamond Twin Tower ថ្ងៃទី ៩ សីហា ២០១៩ (៨ៈ ៣០ ព្រឹក - ៤ៈ ៣០ ល្ងាច)
ព័ត៌មានផ្សេងៗ សូមទាក់ទងមកលេខ ០១០ ២៤៣ ៣៤៤/ ០១៧ ៤៩៥ ៩៦០
តំណភ្ជាប់ចុះឈ្មោះ៖ https://bit.ly/311mCWo