មាន​ការ​​លើក​ឡើង​​ថា​ ការ​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​សម្រាប់​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ ឬ​ដោយ​បុគ្គលិក​ក្នុង​អង្គភាព​ផ្ទាល់​ជា​រឿង​ដែល​ងាយ​ស្រួល និង​ចំណាយ​អស់​តិច​​ជាង​ការ​ជួល​​ភ្នាក់ងារ​ជំនាញ​ខាង​ទីផ្សារ​​ឱ្យ​កាន់​ផេក​​ឱ្យ ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​​​ អះអាង​ថា​ ការ​​ធ្វើ​ការ​​ជាមួយ​​ភ្នាក់ងារ​​ទីផ្សារ (Digital Media Agency) ​ ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​ទៅ​វិញ។

កញ្ញា​ ទ្រី រស្មី​ ដែល​ជា​អ្នក​ជំនាញ​​ខាង​ផលិត​ខ្លឹមសារ​ផ្សព្វផ្សាយ​ហ្វេសប៊ុក​ផេក​ឱ្យ​ BizKhmer Media ដែល​កំពុង​កាន់​ផេក ​ទាំង​ជាតិ​ និង​អន្តរជាតិ​ ​បាន​លើក​ឡើង​ពី​ហេតុផល​ ៦​ ​ធំ​ៗ​ដែល​ក្រុម​ហ៊ុន​ ឬ​អាជីវកម្ម​ខ្នាត​តូច​​ និង​មធ្យម​ទទួល​បាន​ពី​ភ្នាក់ងារ​ផ្ដល់​សេវាកម្ម​លើ​​ជំនាញ​​​ទីផ្សារ​ឌីជីថល។

១) ​ការ​បង្កើត​នូវ​ Poster  ​ទាក់ទាញ​ និង​​មាន​ស្ដង់ដារ​ត្រឹមត្រូវ៖ ​កញ្ញា​ លើក​ឡើង​ថា​ ភ្នាក់ងារ​ខាង​ធ្វើ​ទីផ្សារ​តាម​បែប​ទំនើប​គិតគូរ​ជា​អាទិភាព​ទៅ​លើ​រូបរាង ឬ​ការ​ឌីហ្សាញ​​ poster ​សម្រាប់​ផ្សព្វផ្សាយ​ពី​ផលិតផល​ ឬ​សេវាកម្ម​របស់​អតិថិជន។ ​ជា​បទ​ពិសោធន៍​របស់ BizKhmer Media ក្រុម​ការងារ​ជំនាញ​ខាង​ឌីហ្សាញ​ត្រូវ​កំណត់​គោលការណ៍​ និង​កិច្ចការ​​ច្បាស់​លាស់​ និង​ធានា​នូវ​ភាព​ស៊ី​គ្នា​​ជា​មួយ​ ឡូហ្គោ ​ពណ៌​ និង​​ទម្រង់​អក្សរ​​ដែល​​អាជីវកម្ម​ ឬ​អង្គភាព​របស់​អតិថិជន​កំណត់​​យក​​​ ហើយ​អ្វី​ដែល​យើង​គិត​ជា​ចម្បង​មួយ​ទៀត​នោះ​គឺ​ រាល់ poster ត្រូវ​មាន​ភាព​ទាក់ទាញ។

២) ខ្លឹមសារ​ (Content) មាន​វិជ្ជាជីវៈ និង​ទាក់ទាញ​ទៅ​តាម​ប្រភេទ​អតិថិជន​គោលដៅ ៖​« ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​​លើ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ខ្មែរ​ ហើយ​និង​ភាសា​អង់គ្លេស។ ​យើង​មាន​​បច្ចេកវិទ្យា​ពិនិត្យ​មើល​អក្ខរាវិរុទ្ធ​ ​និង​ក្រុម​ការី​និពន្ធ​ពិនិត្យ​​មើល​​ឃ្លាឃ្លោង និង​ខ្លឹមសារ​​​ដើម្បី​ធានា​បាន​នូវ​ភាព​​ទាក់ទាញ​ និង​ចាប់​អារម្មណ៍​ពី​អតិថិជន។ ​យើង​ផ្ដោត​លើ​អតិថិជន​គោលដៅ​ និង​ប្រភេទ​ផលិតផល​ ឬ​សេវាកម្ម​របស់​អតិថិជន។ ​យើង​អាច​សរសេរ​វែង​ ឬ​ខ្លី​ បែប​ភាសា​ចាស់ទុំ​ ឬ​ភាសា​យុវវ័យ​ ដោយ​ឈរ​លើ​​គោលការណ៍​នៃ​វិជ្ជាជីវៈ​​ព័ត៌មាន​ និង​​ក្រម​សីលធម៌​ វិជ្ជាជីវៈ នៃ​អ្នក​ជំនាញ​ទីផ្សារ»។

៣) ការ​ Boost ផុស​ និង​ការ​កំណត់​គោលដៅ​អតិថិជន៖ «វា​រឹត​តែ​សំខាន់​ដែល​បច្ចេកវិទ្យា​ក្រុមហ៊ុន​ហ្វេសប៊ុក​កាន់​តែ​ទំនើប​ និង​មាន​ការ​ធ្វើ​ update ជា​ច្រើន​លើក​ច្រើន សារ​ដែល​ទាមទារ​ឱ្យ​អ្នក​កាន់​ផេក​គោរព​នូវ​គោលការណ៍​​របស់​ខ្លួន​ច្បាស់​លាស់។ ដូច្នោះ​ហើយ​ទើប​ ការ​ boost ត្រូវ​មាន​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​ចំណាយ​​ថវិកា​ឱ្យ​សម​នឹង​ប្រសិទ្ធផល​ ឬ​លទ្ធផល​ដែល​រំពឹង​ទុក​ ស្រប​ជា​មួយ​នឹង​ការ​កំណត់​គោលដៅ​​​(អតិថិជន​)បាន​ត្រឹមត្រូវ។ នេះ​ជា​ជំនាញ​របស់​ភ្នាក់ងារ​យើង»។ កញ្ញា​ រស្មី​បាន​រៀប​រាប់​បន្ថែម​ដូច្នេះ។

៤) ដោះស្រាយ​បញ្ហា​បច្ចេកទេស​៖ ​កញ្ញា រស្មី​ បាន​បន្ត​ដូច្នេះ​ថា​ ៖«ដូច​ដែល​បាន​រៀប​រាប់​ត្រង់​ចំណុច​​ទី៣ ​គោលការណ៍​ថ្មីៗ​​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​​ដោយ​ក្រុមហ៊ុន​ Facebook ​ធ្វើ​ឱ្យ​ម្ចាស់​ផេក ឬ​អ្នក​កាន់​ផេក​ជា​ច្រើន​ឈឺ​ក្បាល។ បញ្ហា​ដូច​ boost មិន​ចេញ boost មិន​កាត់​លុយ​ ​ជាប់​ flagged ​បាត់​វីដេអូ​ ឬ​បញ្ហា​ជា​ច្រើន​ទៀត​ អាច​ធ្វើ​ឱ្យ​ហ្វេសប៊ុក​អាជីវកម្ម​​របស់​អ្នក​ជាប់​គាំង​ ឬ​មិន​អាច​ប្រើ​ប្រាស់​បាន​តាម​ផែនការ​ទីផ្សារ​របស់​ខ្លួន។ ​ក្រុម​ការងារ​​របស់​ភ្នាក់ងារ​ទីផ្សារ​បែប​ទំនើប ​មាន​ភាព​ចាស់​ទុំ​ទៅ​លើ​ដំណោះស្រាយ​រាល់​បញ្ហា​បច្ចេកទេស​ និង​ធានា​បាន​នូវ​ការ​គោរព​គោលការណ៍​របស់​ហ្វេសប៊ុក​ដែល​ធ្វើ​បច្ចុប្បន្នភាព​ជា​រៀង​រាល់​ពេល»។

៥) ខ្លឹមសារ​ផ្សាយ​សម្បូរ​បែប (Content Mix)៖ «​​ក្នុង​ចំណោម​ភ្នាក់ងារ​ធ្វើ​ទីផ្សារ​ BizKhmer Media  តែង​ផ្ដោត​ទៅ​លើ​ការ​ឌីហ្សាញ​ សរសេរ​ខ្លឹមសារ​ទាក់ទាញ​ទាំង​សម្រាប់​ហ្វេសប៊ុក​ផេក​ និង​សម្រាប់​វែបសាយ​ ហើយ​រឹត​តែ​ពិសេស​​យើង​មាន​ក្រុម​ថត​រូប​ ថត​វីដេអូ​ (កម្រិត 4K) កាត់​ត​វីដេអូ​ និង​ពិធី​ករ​ ពិធី​ការិនី​ដែល​សុទ្ធ​សឹង​មាន​ទេពកោសល្យ​ឆ្លើយ​តប​​ការ​ចង់​បាន​របស់​អតិថិជន»។ ​​​

៦)​ ​មធ្យោបាយ​ផ្សព្វផ្សាយ​សម្បូរ​បែប៖ «ក្នុង​ចំណោម​ភ្នាក់ងារ​​ធ្វើ​ទីផ្សារ​ធំៗ ប្រហែល​ ជា​មាន​តិច​ប៉ុណ្ណោះ​ដែល​មាន​ជម្រើស​ផ្សព្វផ្សាយ​ (media channel) ច្រើន។ ជាក់​ស្ដែង​ BizKhmer Media មាន​ទាំង​វែបសាយ​ផ្ទាល់​ខ្លួន BizKhmer ​ហ្វេសប៊ុក​ដែល​មាន​​ក្រុម​អតិថិជន​គោលដៅ​ធំៗ​ និង​មាន​​បណ្ដាញ​សារព័ត៌មាន​ជា​ដៃគូ​ច្រើន​ទៀត។ ការ​ធ្វើ​ការ​ងារ​ទីផ្សារ​ជា​មួយ​ BizKhmer Media អាច​ធ្វើ​ឱ្យ​ផលិតផល​ ឬ​សេវាកម្ម​របស់​អតិថិជន​ងាយ​ត្រូវ​បាន​គេ​ស្គាល់​ និង​ជា​លទ្ធផល​ងាយ​លក់​​ដោយ​សារ​តែ​មាន​ការ​ទុក​ចិត្ត​តាម​រយៈ​មធ្យោបាយ​ និង​សារ​ផ្សព្វផ្សាយ»។

​កញ្ញា​ រស្មី បាន​បន្ថែម​ថា​ កិច្ចការ​ធ្វើ​ទីផ្សារ​តាម​បែប​ទំនើប​ត្រូវ​ការ​ភាព​បត់បែន​ខ្ពស់​ ទើប​ការ​ចំណាយ​ថវិកា​ មាន​ប្រសិទ្ធភាព ដែល​កិច្ច​ការ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​ជំនាញ​ ធនធាន​​ និង​បុគ្គលិក​​ប៉ិនប្រសប់។ ចំណាយ​អស់​តិច​ធ្វើ​ការ​ជា​មួយ​ភ្នាក់ងារ​ទីផ្សារ ​អាច​និយាយ​បាន​ថា​ បុគ្គលិក​ ឬ​ខ្លួន​អ្នក​ផ្ទាល់​នឹង​រៀន​សូត្រ​បាន​កាន់​តែ​ច្រើន​ទៀត​ពី​អនឡាញ​ និង​បណ្ដាញ​សង្គម ដែល​កិច្ចការ​ទាំង​អស់​នេះ​វា​ពិត​ជា​សំខាន់​សម្រាប់​អាជីវកម្ម​​លោក​អ្នក​ ទៅ​ថ្ងៃ​អនាគត​ ព្រោះ​អ្វី​ៗ​គ្រប់​យ៉ាង​នឹង​បត់​ទៅ​រក​អនឡាញ​ចាប់​ពី​ពេល​នេះ​តទៅ៕​​

ទំនាក់ទំនង​ក្រុម​ការងារ​យើង
​០១៧ ៤៩ ៥៩ ៦០
០១០ ៥៣ ៩៦ ៣៩
០១២ ៦៦៦ ១០៤
០១០ ២៤ ៣៣ ៤៤
០១៥ ២២ ៤២ ៩៩